រដ្ឋមន្ត្រីការពារជាតិប្រទេសហ្វាំងឡង់បាននិយាយនៅថ្ងៃព្រហសប្បតិ៍ម្សិលមិញថាហ្វាំងឡង់ នឹងបញ្ជូនរថក្រោះបោសសម្អាតមីន Leopard 2 ដែលកែឆ្នៃចំនួន៣គ្រឿងទៅឱ្យប្រទេសអ៊ុយក្រែនបន្ថែមលើ៣គ្រឿងដែលបានបញ្ជូនរួចហើយកាលពីលើកមុន។
អតីតមន្ត្រីសហរដ្ឋអាមេរិកនិងក្រុមអ្នកជំនាញបានសុំឱ្យមានការប្រឹងប្រែងច្រើនជាងមុនថែមទៀតដើម្បីរារាំងចារកម្មរបស់ចិន ដែលត្រូវបានគេជឿថាអាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអភិវឌ្ឍអាវុធទំនើបៗដោយសារចិនបានលួចបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា អ្នកធ្វើការជាប់កិច្ចសន្យាម្នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅឯមូលដ្ឋានរបស់កងទ័ពចម្រុះមួយកន្លែង នៅក្នុងប្រទេសស៊ីរីភាគឦសាននៅក្នុងការ វាយប្រហារមួយ«មានប្រភពមកពីប្រទេសអ៊ីរ៉ង់»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyនិយាយថា យោធាអ៊ុយក្រែន មានគម្រោងនឹងធ្វើការវាយបកប្រឆាំងនឹងកងទ័ពរុស្ស៊ី ប៉ុន្តែត្រូវការការជួយពីបណ្តាប្រទេសក្បែរខាងអឺរ៉ុបរបស់ខ្លួន។
លោក Karim Khan រដ្ឋអាជ្ញានៃតុលាការ ICC បាននិយាយថា ដីកាចាប់ខ្លួនលោក Putin នេះគឺមិនមែនជាពេលវេលាមួយនៃជ័យជម្នះនោះទេ ប៉ុន្តែជា «ពេលវេលាស្រងូតស្រងាត់» ដែលរំឭកពិភពលោកថា វិធានការអន្តរជាតិរួមគ្នាគឺសំខាន់ដើម្បីរកយុត្តិធម៌ជូនប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិកបានច្រានចោលការអះអាងរបស់ចិននៅថ្ងៃព្រហស្បតិ៍នេះដែលថាកងទ័ពចិនបានបណ្ដេញនាវាបញ្ជាដោយមីស៊ីលរបស់សហរដ្ឋអាមេរិកមួយគ្រឿងដែលបានចូលក្នុងដែនទឹករបស់ចិន។
សេតវិមានប្រធានាធិបតីអាមេរិកបានបង្ហាញទុទ្ទិដ្ឋិនិយមថាការពិភាក្សារបស់លោកXi ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោកVladimir Putinនឹងមិនត្រួសត្រាយផ្លូវឱ្យមានការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។
ថ្ងៃទី ១៩ ខែមីនាកន្លងទៅនេះគឺជាខួប ២០ ឆ្នាំចាប់តាំងពីពេលដែលអតីតប្រធានាធិបតីអាមេរិកលោក George W. Bush បានបញ្ជាឱ្យកងទ័ពអាមេរិកចូលលុកលុយប្រទេសអ៊ីរ៉ាក់មក។
កងទ័ពកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល cruise ជាច្រើនគ្រាប់ទៅក្នុងសមុទ្រភាគខាងកើតរបស់ខ្លួននៅថ្ងៃពុធនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសរសេរនៅលើប្រព័ន្ធ Twitter នៅថ្ងៃពុធនេះថា ការវាយប្រហាររបស់រុស្ស៊ីលើកនេះរួមមានការប្រើ «ដ្រូនពិឃាដរបស់អ៊ីរ៉ង់ ២០ គ្រឿង មីស៊ីល និងការបាញ់ផ្លោងជាច្រើនដងផងដែរ»។
កងទ័ពរុស្ស៊ីបានប្រព្រឹត្ត«ឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើឃោរឃៅជាច្រើន» តាំងពីពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានពេញទំហឹងលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានកត់ត្រាការអនុវត្តសិទ្ធិមនុស្សនៅជុំវិញពិភពលោក។
លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនកាលពីពេលថ្មីៗនេះបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកមិនផ្លាស់ប្តូរអ្វីដែលលោកហៅថាជាគោលនយោបាយនៃ«ការគាបសង្កត់ និងការហ៊ុំព័ទ្ធ»លើចិន ហើយចូលរួមក្នុង«ការប្រកួតដោយផ្អែកលើវិធានស្មើភាពគ្នា»ទេ នោះច្បាស់ជាមាន«ជម្លោះ និងការប្រឈមមុខដាក់គ្នា»។
ព័ត៌មានផ្សេងទៀត
No media source currently available