ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​​​ត្បូង​ ស.រ.អ.​ និង​ជប៉ុន​​​ជួប​​​ប្រជុំគ្នា​​​​អំពី​​ការ​ធ្វើឱ្យ​សង្វាក់​ផ្គត់ផ្គង់​​​រឹង​មាំ


រូបឯកសារ៖ ប្រធានាធិបតី​​អាមេរិក​លោក Joe Biden (កណ្ដាល) ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida ជួប​គ្នា​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អង្គការ​អូតង់​នៅ​ទីក្រុង​ម៉ាទ្រីឌ ប្រទេស​អេស៉្បាញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​​អាមេរិក​លោក Joe Biden (កណ្ដាល) ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida ជួប​គ្នា​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អង្គការ​អូតង់​នៅ​ទីក្រុង​ម៉ាទ្រីឌ ប្រទេស​អេស៉្បាញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២។

ខុទ្ទកាល័យ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ពួកមន្ត្រី​កូរ៉េខាង​ត្បូង​ ស.រ.អ.​និងជប៉ុនធ្វើការ​ការ​សន្ទនាគ្នា​អំពី​សន្តិសុខ​សេដ្ឋកិច្ច​លើកទី​មួយ នៅ​ពេល​មាន​ការប្រឹងប្រែង​ដើម្បីពង្រឹងសង្វាក់​ផ្គត់ផ្គង់​និង​អភិវឌ្ឍបច្ចេកវិទ្យា។

ទោះ​ជា​ប្រទេស​ជប៉ុន​និង​ប្រទេស​កូរ៉េខាង​ត្បូងជា​ប្រទេស​ជិតខាង​គ្នា​ធ្លាប់​មាន​ការរអាក់​រអួល​នឹង​គ្នា​ក៏​ដោយ ​ក៏​ប្រទេស​ទាំង​បី​នេះ​ប្រឹងប្រែង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​គ្នាក្នុង​វិស័យនានា​ក្នុង​ការប្រឈម​នឹងភាព​តានតឹងខ្លាំង​ជាងមុន គឺ​បញ្ហាប្រទេស​ចិនគឃ្លើនជាងមុន​និង​ប្រទេស​កូរ៉េខាង​ជើង​ដែលមិន​អាចទាយទុក​ជាមុន​បាន។

ខុទ្ទកាល័យ​របស់ប្រធានាធិបតី​កូរ៉េខាងត្បូងលោក​ Yoon Suk-yeol ​បាន​និយាយនៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយថា៖ «ការសន្ទនា​គ្នា​នេះមានន័យ​ក្នុង​ការពង្រីក​កិច្ចសហការ​ខាង​សន្តិសុខសេដ្ឋកិច្ចជា​មួយ​ស.រ.អ.ទៅ​កាន់​កម្រិត​ត្រីភាគី‍»។

សេចក្តីថ្លែងការណ៍​នេះបានចែង​ទៀតថា៖ ​«គេរំពឹង​ថាការសន្ទនា​គ្នា​នេះ​នឹង​ពង្រឹង​ភាពមាំទាំនៃ​សង្វាក់​ផ្គត់ផ្គង់​ធំៗ​របស់​ប្រទេស​ទាំ​ងបីនិង​សមត្ថភាពឆ្លើយ​តប​នឹងវិបត្តិ​និង​បំពេញ​មុខនាទី​មួយ​ក្នុង​ការបង្កើនកិច្ច​សហប្រតិបត្តិការ​សម្រាប់​ឧបត្ថម្ភ​ផ្ចុងផ្តើមនិង​ការពារបច្ចេកវិទ្យា​ថ្មីៗ​និង​សំខាន់ៗ‍»។

លោក Yoon លោក​ Joe Biden ​ប្រធានាធិបតី​ស.រ.អ.​និងលោក Fumio Kishida​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​បាន​យល់ស្រប​គ្នា​នៅក្នុង​ជំនួប​កំពូល​មួយ​កាលពី​ខែ​វិច្ឆិកាឱ្យបើក​កិច្ចចរចា​នេះ​នៅ​កោះហាវ៉ៃកាល​ពី​ថ្ងៃ​ចន្ទ៕

XS
SM
MD
LG