រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកAntony Blinken បានទៅបំពេញទស្សនកិច្ចក្នុងប្រទេសនីហ្សេ ដោយសន្យាផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនគ្មានទីកន្លែងរស់នៅហើយនឹងជួយឧបត្ថម្ភដល់ការខំប្រឹងប្រែងរបស់ប្រទេសនីហ្សេដើម្បីប្រយុទ្ធប្រឆាំងលទ្ធិជ្រុលនិយមហិង្សាផងដែរ។
ពួកអ្នកក្រុងក្នុងរដ្ឋធានីនីញ៉ាម៉េ ដែលត្រូវបានសម្ភាសន៍ដោយវីអូអេភាគច្រើន បាននិយាយពីសញ្ញាវិជ្ជមាននៃដំណើរទស្សនកិច្ចលើកទី១ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកមកកាន់ប្រទេសនេះ។
ស្ត្រីម្នាក់នៅក្នុងរដ្ឋធានីនីញ៉ាម៉េបានប្រាប់វីអូអេផ្នែកអាហ្វ្រិកផ្សាយជាភាសាបារាំងថា៖ «យើងមើលឃើញថា តើកងកម្លាំងយោធាអាមេរិកាំងយ៉ាងដូចម្តេច ដែលស្ថិតនៅក្នុងទឹកដីនីហ្សេធ្វើ ការហ្វឹកហាត់កងកម្លាំងយោធានិងសន្តិសុខនោះ»។ ក៏ប៉ុន្តែអ្នកស្រីបាននិយាយថាកិច្ចសហប្រតិបត្តិការមិនត្រូវដាក់កម្រិតដល់ផ្នែកសន្តិសុខនោះទេ។
អ្នកស្រីបាននិយាយទៀតថា«មានឱកាសនៃកិច្ចសហប្រតិបត្តិការជាច្រើននៅក្នុងបរិបទការ ប្រែប្រួលអាកាសធាតុ ទឹកស្អាតនិងបញ្ហាជាច្រើនទៀត»។
លោករដ្ឋមន្ត្រីការបរទេស Blinken បានប្រើប្រាស់ដំណើរទស្សនកិច្ចនេះដើម្បីប្រកាសប្រាក់ចំនួន១៥០លានដុល្លារក្នុងជំនួយមនុស្សធម៌ថ្មី ដើម្បីជួយបំពេញតម្រូវការនៅក្នុងតំបន់អា ហ្វ្រិកខាងលិចនិងកណ្តាលនិងតំបន់ Sahel ដែលមានអស្ថិរភាព។
លោក Blinken មានប្រសាសន៍ទៀតថា ក្រៅពីជំនួយបន្ទាន់ដល់ជនភៀសខ្លួន និងក្រុមដែលងាយទទួលរងគ្រោះផ្សេងទៀត សហរដ្ឋអាមេរិកកំពុងតាំងចិត្តធ្វើការវិនិយោគទុនដើម្បីស្ថិរ ភាពរយៈពេលយូរនៅក្នុងតំបន់នេះ។
លោក Blinkenបានមានប្រសាសន៍ក្នុងអំឡុងពេលនៃសន្និសីទកាសែតជាមួយសមភាគីនីហ្សេរបស់លោកនៅក្នុងរដ្ឋធានីនីញ៉ាម៉េថា សហរដ្ឋអាមេរិកនឹងជួយធ្វើឱ្យការប្រតិបត្តិច្បាប់នីហ្សេមានប្រសិទ្ធិភាពកាន់តែខ្លាំងឡើង នៅក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ការពង្រឹងសន្តិសុខព្រំដែន លើកស្ទួយសមត្ថភាពប្រយុទ្ធប្រឆាំងការជួញដូរថ្នាំញៀន ទប់ស្កាត់ការជួញដូរមនុស្សនិងជួយស៊ើបអង្កេត កាត់ទោសនិងកាត់បន្ថយភេវកម្មនិងជ្រុលនិយមហិង្សា»៕