ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ Credit Suisse​​​​ នឹង​​ខ្ចី​​ប្រាក់​​​ជិត​ ៥៤​ពាន់​លាន​​​​​​​ដុល្លារ​​​​ពី​ធនាគារ​កណ្តាល


សញ្ញាបង្ហាញឈ្មោះ Credit Suisse នៅទីផ្សារហ៊ុនញូវយ៉ក ក្នុងទីក្រុងញូវយ៉ក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣។
សញ្ញាបង្ហាញឈ្មោះ Credit Suisse នៅទីផ្សារហ៊ុនញូវយ៉ក ក្នុងទីក្រុងញូវយ៉ក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣។

ធនាគារ​ Credit Suisse ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ខ្លួន​នឹង​ខ្ចី​ប្រាក់​ជិត​៥៤​ពាន់​លាន​ដុល្លារពី​ធនាគារ​កណ្តាលស្វីស​ដើម្បី​ពង្រឹងខ្លួន​ក្រោយភាគ​ហ៊ុន​ខ្លួន​ចុះថ្លៃ។

ការប្រកាសនេះ​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ធនាគារ​ជាតិ​ស្វីសបាន​និយាយ​ថាកម្រិត​មូលធន​និង​ទុន​បង្វិលរបស់​ធនាគារ​Credit Suisse ​មាន​គ្រប់គ្រាន់​ក្នុង​នាម​ជា«ធនាគារដ៏​សំខាន់‍»​មួយ​ ទោះជា​ធនាគារ​ជាតិសន្យា​ថា​នឹងមាន​ទុន​បង្វិលសម្រាប់​ផ្តល់​ជូន​ប្រសិន​បើ​ត្រូវការ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ ធនាគារ Credit Suisse បានថ្លែង​ថាប្រាក់​កម្ចីពី​ធនាគារ​កណ្តាល​ ​រហូត​ដល់​៥៣,៧​ពាន់​លាន​ដុល្លារនឹង​‍«គាំទ្រ​...ធុរកិច្ច​ស្នូល​និងក្រុម​អតិថិជន‍» ​ដោយ​បន្ថែម​ថា​ខ្លួនទិញ​វិញ​នូវ​ការស្នើ​លក់ប្រាក់​បំណុលប្រមាណ​៣​ពាន់​លានដុល្លារ​ផង​ដែរ។​

ធនាគារ Credit Suisse ដែលមានរឿង​អាស្រូវ​មួយ​ចំនួនកាលពីប៉ុន្មាន​ឆ្នាំ​មុន​នេះ​ បាន​ជួប​ស្ថានភាព​ដែលតម្លៃ​ភាគ​ហ៊ុន​ខ្លួន​ធ្លាក់​ចុះ​ថោក​ខ្លាំង​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពីធនាគារ​ជាតិ​អារ៉ាប៊ី​សាអ៊ូឌីត​មិន​បាន​បណ្តាក់ទុនបន្ថែម​ក្នុង​ធនាគារ​នេះ​ ដោយ​និយាយ​យោង​ដល់​ការ​រឹតត្បិត​ខាងនិយ័តកម្ម។

ភាគហ៊ុនរបស់​ធនាគារ Credit Suisse បានធ្លាក់​ចុះ​ជាង​៣០%ដល់កម្រិត​ទាបបំផុត​ នៅមុន​កើន​ឡើង​វិញ​នៅ​ចុង​ថ្ងៃ​នេះ​ ដោយ​ចុះថយ​២៤,២៤% នៅត្រឹម​កម្រិត​១,៦៩៧​ហ្វ្រង់ស្វ៊ីស។

តម្លៃនៅ​ទីផ្សារ​នៃ​ធនាគារ Credit Suisse ​បាន​ធ្លាក់​ចុះខ្លាំង​ក្នុង​សប្តាហ៍​នេះ ​ដោយ​សារ​មាន​ការ​បារម្ភអំពី​ការរលំដូចធនាគារស.រ.អ.ពីរ ​ហើយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​«កម្សោយខាង​រូបធាតុ»​នៅ​ក្នុង​ការត្រួត​ពិនិត្យ​ផ្ទៃក្នុង៕

XS
SM
MD
LG