រដ្ឋមន្ត្រីជប៉ុនបួននាក់បានដាក់ពាក្យលាលែងពីតំណែងនៅថ្ងៃព្រហស្បតិ៍នេះនៅពេលលោកនាយករដ្ឋមន្ត្រី Fumio Kishida ដែលគ្មានប្រជាប្រិយភាពកំពុងជាប់វិលវល់នឹងរឿងអាស្រូវពុករលួយធំមួយនៅក្នុងគណបក្សគ្រប់គ្រងប្រទេស។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្ដើមសន្និសីទកាសែតដំណាច់ឆ្នាំរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ ដោយសន្យាថាគោលបំណងរបស់លោកនៅអ៊ុយក្រែនគឺនៅដដែល និងថាសន្តិភាពនឹងមិនកើតឡើងនោះទេរហូតទាល់តែដល់ពេលដែលលោកសម្រេចបានគោលបំណងទាំងអស់នោះ។
បើទោះបីជាកោះតៃវ៉ាន់មិនមែនជាសមាជិកអង្គការសហប្រជាជាតិក្តី ក៏ដែនកោះមួយនេះនិយាយថា ខ្លួនមានឆន្ទៈរួមចំណែកនៅក្នុងមូលនិធិរ៉ាប់រងការខូចខាត បង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅឯសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ ដែលហៅកាត់ថា COP28 នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
អ្នកជំនាញគោលនយោបាយការបរទេសលោកខាងលិចបានស្វាគមន៍កិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកូរ៉េខាងត្បូងនិងជប៉ុននៅក្នុងការរួមគ្នាដើម្បីតតាំងនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់បរទេស។
លោក Henry Kissinger អតីតទីប្រឹក្សាសន្តិសុខជាតិនិងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលមរណភាពក្នុងអាយុ១០០ឆ្នាំកាលពីដើមខែធ្នូ។សម្រាប់មនុស្សជាច្រើន លោកជាឥស្សរជនដ៏លេចធ្លោនិងចម្រូងចម្រាសក្នុងនយោបាយការបរទេសអាមេរិក។
គណៈប្រតិភូមកពីប្រទេសជិត ២០០ បានឯកភាពគ្នានៅថ្ងៃពុធនេះនៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុនៅក្នុងទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅក្នុងការងាកចេញពីការប្រើប្រាស់ឥន្ធនៈផូស៊ីល។
លោក Ruslan Strilets រដ្ឋមន្ត្រីក្រសួងការពារបរិស្ថាននិងធនធានធម្មជាតិអ៊ុយក្រែន បានប្រាប់វីអូអេថា ប្រតិភូអ៊ុយក្រែនមិនគ្រាន់តែមានបំណងលើកបញ្ជាក់ពីផលវិបាកផ្នែកបរិស្ថាននិងអាកាសធាតុ ដោយសារតែសង្គ្រាមប៉ុណ្ណោះទេ តែក៏ដើម្បីបង្រួបបង្រួមនិងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការសម្រេចបាននូវយុត្តិធម៌និងសន្តិភាពផងដែរ
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅកាន់ប្រទេសវៀតណាមនៅពេលនេះ កើតឡើង៣ខែក្រោយពីរដ្ឋាភិបាលក្រុងហាណូយ បានផ្តល់ឋានៈការទូតកម្រិតខ្ពស់បំផុតរបស់ខ្លួន ទៅឱ្យសហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងប្រទេសវៀតណាម។
នៅក្នុងរយៈពេលជាងបួនឆ្នាំមកនេះចាប់តាំងពីអ៊ីតាលីចុះហត្ថលេខាជាមួយចិនលើគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ការជំរុញផ្នែកសេដ្ឋកិច្ច ដែលត្រូវបានរំពឹងទុកសម្រាប់អ៊ីតាលី មិនបានលេចឡើងនោះទេ។
នៅក្រោមកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនិងជួយផ្ដល់ថវិកាដល់ការជ្រើសរើសមន្ត្រីប៉ូលិសរាប់ពាន់នាក់បន្ថែមទៀតនៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេនិងជួយពង្រឹងសេវាតុលាការនិងពន្ធនាគាររបស់ប្រទេសនេះ។
បរិយាកាសរីករាយបានកើតមានឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នករស់នៅក្នុងតំបន់ Zamalek ដែលជាតំបន់អ្នកមានរស់នៅក្នុងទីក្រុងគែរ បានមើលមនុស្សតម្រង់ជួរដើម្បីបោះឆ្នោតនៅខាងក្រៅការិយាល័យបោះឆ្នោត។ អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយមួយចំនួនបានឈរនៅខាងក្រៅដើម្បីចាំមើលអ្វីដែលកំពុងកើតឡើង។
ព័ត៌មានផ្សេងទៀត
No media source currently available