ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពក្មេងជាងគេនាង Malala Yousafzai បានអំពាវនាវឱ្យចាត់ទុក«អាផាថេតផ្នែកយេនឌ័រ» ថាជាបទល្មើស នៅពេលនាងធ្វើបាឋកថាប្រចាំឆ្នាំនៃមូលនិធិនែលសិន ម៉ាន់ឌេលឡា (Nelson Mandela Foundation) ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
គណៈវិនិច្ឆ័យនៃតុលាការសហព័ន្ធក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ បានសម្រេចសេចក្តីលើរឿងក្តីដ៏យូរអង្វែងមួយ ដោយបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់ស៊ុត ដែលបានឃុបឃិតគ្នាបង្កើនតម្លៃ
កញ្ញា Taylor Swiftត្រូវបានជ្រើសរើសចេញពីអ្នកប្រកួតផ្តាច់ព្រាត់ដែលរួមមាន Barbie ព្រះមហាក្សត្រCharles ទីIIIនិងនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman និងអ្នកផ្សេងៗទៀត។
ក្រសួងការពារជាតិតៃវ៉ាន់និយាយថា ខ្លួនបានប្រទះឃើញបាឡុងឈ្លបការណ៍យោធាចិនមួយ ហោះនៅច្រកសមុទ្រតៃវ៉ាន់ និងឃើញចិនកំពុងចល័តយន្តហោះនិងនាវាយោធាក្នុងទ្រង់ទ្រាយធំជាច្រើនគ្រឿងទៀតផងដែរ។
ប្រទេសជប៉ុនបានសន្យាថានឹងផ្តល់ថវិកាចំនួន៤,៥ពាន់លានដុល្លារដល់អ៊ុយក្រែនសម្រាប់ការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
ការវាយប្រហារតាមដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធកំពង់ផែមួយចំនួននៅក្នុងតំបន់ Odesa របស់អ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់អភិបាលតំបន់Odesa លោក Oleh Kiperនៅថ្ងៃព្រហស្បតិ៍នេះ។
មន្ត្រីសហភាពអឺរ៉ុបនិងមន្ត្រីចិននឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងបង្អស់តាំងពីឆ្នាំ២០១៩ មកនៅក្នុងសប្ដាហ៍នេះ ដោយគេរំពឹងថាថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចសាកលលោក។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy មានគម្រោងចូលរួមប្រជុំនៅថ្ងៃពុធនេះតាមវីដេអូជាមួយក្រុមមេដឹកនាំមកពីក្រុមប្រទេសដែលមានឧស្សាហកម្មនាំមុខទាំង៧ ឬG7។
ទាហានអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានប្រយុទ្ធគ្នានៅថ្ងៃពុធនេះនៅក្នុងតំបន់ហ្កាហ្សា (Gaza) ដោយសង្គ្រាមនេះបានដាក់សម្ពាធកាន់តែខ្លាំងឡើងលើជនស៊ីវិលប៉ាឡេស្ទីនដែលកំពុងប្រឈមការលំបាកនៅក្នុងការស្វែងរកទីជម្រកនិងលទ្ធភាពទទួលបានជំនួយមនុស្សធម៌។
កិច្ចព្រមព្រៀងបច្ចេកវិទ្យាថ្មីនេះ ជាជំហានបន្ទាប់មួយទៀត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែធំថែមទៀត ជាមួយប្រទេសអូស្ត្រាលី ដែលត្រូវបានប្រកាសកាលពីដំបូងក្នុងឆ្នាំ២០២១។
ព័ត៌មានផ្សេងទៀត
No media source currently available