មន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ម្នាក់បាននិយាយថា ការវាយប្រហារនេះបានសំដៅលើទី តាំងរបស់ក្រុមកងកម្លាំង Hashed al-Shaabi នៅក្នុងទីក្រុង Hilla ដែលជាទីតាំងមួយនៃគោលដៅវាយប្រហារចំនួនពីរនៅក្នុងខេត្ត Babylon នៃប្រទេសអ៊ីរ៉ាក់។
ចាប់តាំងពីរដ្ឋាភិបាលរបស់លោក Albanese បានឡើងកាន់អំណាចនៅខែឧសភា ឆ្នាំ ២០២២ មក រដ្ឋាភិបាលនេះបានស្វះស្វែងបន្ធូរបន្ថយភាពតានតឹងជាមួយនឹងប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់អូស្ត្រាលី។
សេចក្តីប្រកាសនេះបញ្ជាក់ច្បាស់លាស់ថា ការបង្រៀនរបស់ព្រះវិហារគ្រិស្តសាសនាដែលថា ការទាក់ទងរវាងមនុស្សមានភេទដូចគ្នានិងទំនាក់ទំនងមិនតាមប្រពៃណីឯទៀតៗត្រូវបានរារាំងពីពិធីខាងសាសនាដ៏សក្ការៈក្នុងការរៀបអាពាហ៍ពិពាហ៍គ្មានការកែប្រែទេ។
ព្រហស្បតិ៍ លោក Brown និងលោក Liu «បានពិភាក្សាពីសារៈសំខាន់នៃការធ្វើការជាមួយគ្នាដើម្បីគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវដើម្បីបញ្ចៀសការគណនាខុស ហើយនឹងរក្សាខ្សែគមនាគមន៍ឱ្យនៅបើកចំហនិងដោយផ្ទាល់»។ នេះបើតាមលោកវរនាវីឯក Jereal Dorsey អ្នកនាំពាក្យអគ្គសេនាធិការចម្រុះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍។
ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់បានធ្វើការវាយប្រហារជាច្រើនលើកច្រើនសារលើការដឹកជញ្ជូនតាមសមុទ្រក្រហមដោយពួកគេអះអាងថាដើម្បីគាំទ្រជនជាតិប៉ាឡេស្ទីនក្នុងអំឡុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា។
ក្នុងចំណោមទូកពីរគ្រឿងដែលដឹកជាតិសាសន៍រ៉ូហ៊ីងយ៉ារសាត់អណ្ដែតតាមសមុទ្រគេចចេញពីអំពើហិង្សាកើនឡើងរបស់ក្រុមជនពន្ធពាលនិងភាពអត់ឃ្លានធ្ងន់ធ្ងរនៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែសឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ទូកមួយត្រូវបានជួយសង្គ្រោះហើយទូកមួយទៀតបានបាត់។
អ្នកជំនាញផ្នែកបរិស្ថាននិងអាកាសធាតុនិយាយថា ការណ៍ដែលមិនមានព្រិលធ្លាក់នៅបុណ្យណូអែលឆ្នាំនេះបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យភពផែនដីឡើងកម្តៅខ្លាំង។
ស្នងការប៉ូលិសលោក Martin Vondrasek និងរដ្ឋមន្ត្រីមហាផ្ទៃឆែកលោក Vit Rakusan បានប្រាប់ក្រុមអ្នកសារព័ត៌មានដូចនេះនៅជិតកន្លែងកើតហេតុកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងបរិវេណសាកល Prague's Charles University នៅទីលាន Jan Palach ដែលស្ថិតនៅជាប់នឹងស្ពាន Charles ដែលជាទីតាំងទេសចរណ៍ដ៏ពេញនិយមមួយ។
កាលពីថ្ងៃទី ១៤ ខែធ្នូ ក្រសួងសន្តិសុខជាតិនៃកងកម្លាំងប៉ូលិសហុងកុងបានប្រកាសជាសាធារណៈនូវប្រាក់រង្វាន់ចំនួន ១លានដុល្លារហុងកុង (ប្រមាណ ១២៨.២០០ ដុល្លារអាមេរិក) ក្នុងម្នាក់ៗ សម្រាប់ការចាប់ខ្លួនសកម្មជនចំនួន ៥ នាក់ ដែលថ្មីៗនេះត្រូវបានដាក់នៅក្នុងបញ្ជីផ្តល់ប្រាក់រង្វាន់របស់អាជ្ញាធរ។
ការមានទឹកជំនន់បណ្តាលមកពីទឹកសមុទ្រឡើងខ្ពស់យ៉ាងលឿននិងកំណើនខ្យល់ព្យុះរដូវត្រជាក់ខ្លាំងក្លា បានបំផ្លាញក្រុង El Bosque ស្ទើរតែទាំងស្រុង ដោយបន្សល់ទុកបំណែកបេតុងដែលធ្លាប់ជាគ្រឹះផ្ទះ ដែលត្រូវបានកសាងនៅលើផ្ទៃខ្សាច់។
កូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃអង្គារនេះថាខ្លួនបានសាកល្បងបាញ់មីស៊ីលឆ្លងទ្វីប (ICBM) ថ្មីបំផុតរបស់ខ្លួនកាលពីថ្ងៃចន្ទដើម្បីវាស់វែងលើការត្រៀមលក្ខណៈដើម្បីធ្វើសង្គ្រាមរបស់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងនឹងអរិភាពកើនឡើងរបស់សហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available