តាមការស្ទង់មតិមួយបានប្រាប់ឱ្យដឹងថាការបង្ក្រាបនោះគឺដៅលើអតីតនាយករដ្ឋមន្ត្រី Imran Khan នៃគណបក្ស Tehreek-e-Insaf ឬ PTI ដែលត្រូវបានគេចាត់ទុកថាជាគណបក្សនយោ បាយដ៏ធំបង្អស់មួយរបស់ប៉ាគីស្ថាន។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំកូរ៉េខាងជើងរូបនេះ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថា កូរ៉េខាងជើងបានផ្តល់គ្រាប់មីស៊ីបាល្លីស្ទិកនិងអាវុធសម្រាប់បាញ់មីស៊ីលទៅឱ្យប្រទេសរុស្ស៊ី ហើយដែលរុស្ស៊ីបានប្រើប្រាស់វាក្នុងការវាយប្រហារទៅលើទីប្រជុំជនក្នុងប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌារូបនេះបាននិយាយនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី២៧ខែធ្នូថា ប្រទេសទាំងពីរបានធ្វើឱ្យមានភាពចម្រើនទៅមុខលើវិស័យពាណិជ្ជកម្ម ដែលពេលនេះមានទំហំទឹកប្រាក់លើស៥០ពាន់លានដុល្លារអាមេរិក។
ជម្លោះប្រដាប់អាវុធបានរាលដាលនៅក្នុងរដ្ឋ Shan នាប៉ែកខាងជើងប្រទេសមីយ៉ាន់ម៉ាតាំងពីខែតុលាមក នៅពេលសម្ព័ន្ធភាពមួយនៃក្រុមជនអំបូរភាគតិចបានបើកការវាយលុកប្រឆាំងនឹងក្រុមប្រឹក្សាយោធា។
ប្រធានាធិបតីថ្មីរបស់ប្រទេសអាហ្សង់ទីន លោក Javier Milei ដែលទើបឡើងកាន់តំណែងកាលពីពាក់កណ្តាលខែធ្នូកន្លងទៅនេះ បានប្រកាសថានេះជា ជោគជ័យសំខាន់ដំបូងរបស់រដ្ឋាភិបាលថ្មីថ្មោងរបស់លោក។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ជប៉ុនបានរាយការណ៍ថា យន្តហោះនេះបានចុះចតនៅឯអាកាសយានដ្ឋាន Haneda បន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋាន Shin-Chitose នៅកោះ Hokkaido ដែលស្ថិតនៅចម្ងាយជាង ១.២០០ គីឡូម៉ែត្រភាគខាងជើងទីក្រុងតូក្យូ ដោយមានអ្នកដំណើរនិងក្រុមអាកាសយានិកសរុបចំនួន ៣៧៩ នាក់។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យនិយាយថា លោក Lee ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ ក្នុងរដ្ឋធានីសេអ៊ូល ដើម្បីធ្វើការវះកាត់ ក្រោយពីក្រុមវេជ្ជបណ្ឌិតបារម្ភពីការហូរឈាមខ្លាំងនៅម្តុំសរសៃករបស់លោក។
អ្នកវិភាគនិយាយថា វិធានការនេះបានបញ្ចៀសវិបត្តិនៅក្នុងតួនាទីដឹកនាំដ៏សំខាន់នេះ នៅពេលដែលប្រទេសនេះនៅមិនទាន់មានប្រធានាធិបតីនៅឡើយនិងមានតែក្រុមរដ្ឋមន្ត្រីរដ្ឋាភិបាលចាំផ្ទះប៉ុណ្ណោះ ដោយសារតែក្រុមនយោបាយនានាមិនអាចឯកភាពគ្នាថាតើបេក្ខជនរូបណាដែលអាចធ្វើជាប្រធានាធិបតីបាន។
ទូរទស្សន៍ជាតិជប៉ុន NHK បានផ្សព្វផ្សាយក្រោយគ្រោះរញ្ជួយដីកើតឡើងក្នុងតំបន់ Noto នៃខេត្ត Ishikawa ថា៖ «ពលរដ្ឋទាំងអស់ក្នុងតំបន់នេះត្រូវតែជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីដីខ្ពស់ភ្លាមៗ»។
ការបោះឆ្នោតនេះ មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីសំណាក់សារព័ត៌មានក្នុងស្រុកដែលបានចុះផ្សាយយ៉ាងទូលំទូលាយប៉ុណ្ណោះទេ វាថែមទាំងបានជំរុញឱ្យប្រទេសជាច្រើន រួមមានទាំងចិន សហរដ្ឋអាមេរិក និង ជប៉ុន ឃ្លាំមើលយ៉ាងដិតដល់ទៅលើលទ្ធផលនៃការបោះឆ្នោត និងផលប៉ះពាល់ទៅលើសណ្ដាប់ធ្នាប់ក្នុងតំបន់។
បើតាមគេហទំព័រហិរញ្ញវត្ថុ Caixin ដែលនិយាយយោងដល់ឯកសារមួយចេញផ្សាយដោយរដ្ឋអាជ្ញាថា លោក Sun Guofeng អតីតប្រធានមន្ទីរគោលនយោបាយរូបិយបណ្ណនៃធនាគារនៃប្រទេសចិនរបស់ប្រជាជន (People's Bank of China) បានផ្តល់ព័ត៌មានដើម្បីប្រាក់សំណូក ២១ លានយាន់ ស្មើនឹង ៣លានដុល្លារ។
ព័ត៌មានផ្សេងទៀត
No media source currently available