អ្នកវិភាគនិយាយថា វិធានការនេះបានបញ្ចៀសវិបត្តិនៅក្នុងតួនាទីដឹកនាំដ៏សំខាន់នេះ នៅពេលដែលប្រទេសនេះនៅមិនទាន់មានប្រធានាធិបតីនៅឡើយនិងមានតែក្រុមរដ្ឋមន្ត្រីរដ្ឋាភិបាលចាំផ្ទះប៉ុណ្ណោះ ដោយសារតែក្រុមនយោបាយនានាមិនអាចឯកភាពគ្នាថាតើបេក្ខជនរូបណាដែលអាចធ្វើជាប្រធានាធិបតីបាន។
ទូរទស្សន៍ជាតិជប៉ុន NHK បានផ្សព្វផ្សាយក្រោយគ្រោះរញ្ជួយដីកើតឡើងក្នុងតំបន់ Noto នៃខេត្ត Ishikawa ថា៖ «ពលរដ្ឋទាំងអស់ក្នុងតំបន់នេះត្រូវតែជម្លៀសខ្លួនជាបន្ទាន់ទៅកាន់ទីដីខ្ពស់ភ្លាមៗ»។
ការបោះឆ្នោតនេះ មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីសំណាក់សារព័ត៌មានក្នុងស្រុកដែលបានចុះផ្សាយយ៉ាងទូលំទូលាយប៉ុណ្ណោះទេ វាថែមទាំងបានជំរុញឱ្យប្រទេសជាច្រើន រួមមានទាំងចិន សហរដ្ឋអាមេរិក និង ជប៉ុន ឃ្លាំមើលយ៉ាងដិតដល់ទៅលើលទ្ធផលនៃការបោះឆ្នោត និងផលប៉ះពាល់ទៅលើសណ្ដាប់ធ្នាប់ក្នុងតំបន់។
បើតាមគេហទំព័រហិរញ្ញវត្ថុ Caixin ដែលនិយាយយោងដល់ឯកសារមួយចេញផ្សាយដោយរដ្ឋអាជ្ញាថា លោក Sun Guofeng អតីតប្រធានមន្ទីរគោលនយោបាយរូបិយបណ្ណនៃធនាគារនៃប្រទេសចិនរបស់ប្រជាជន (People's Bank of China) បានផ្តល់ព័ត៌មានដើម្បីប្រាក់សំណូក ២១ លានយាន់ ស្មើនឹង ៣លានដុល្លារ។
មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក WHO បានព្រមានពីការហក់ឡើងខ្ពស់នៃជំងឺគ្រុនឈាមនៅជុំវិញពិភពលោក ដែលបានកើនឡើងជាង ១០ដងនៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ និងថាកត្តានេះ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ បញ្ហាសង្គម បរិស្ថាន កំណើនប្រជាជន និងការធ្វើដំណើរជាដើម
លោក Lopez Obrador បានបង្ហោះសារលើបណ្តាញ X ដោយមិនផ្តល់សេចក្តីលម្អិតបន្ថែមថា៖ «កិច្ចព្រមព្រៀងដ៏សំខាន់បានធ្វើឡើងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិយើង»។
ប្រព័ន្ធឃោសនារដ្ឋអ៊ីរ៉ង់បានផ្សព្វផ្សាយថា កាំជ្រួចមីស៊ីលវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃឆ្មាំបដិវត្តន៍របស់ខ្លួន គឺលោក Moussavi ដែលទទួលបន្ទុកអង្គភាពប្រតិបត្តិការបរទេសនៃកងកម្លាំង Quds កាលពីថ្ងៃចន្ទកន្លងទៅ នៅជិតរដ្ឋធានីដាម៉ាស់ ក្នុងប្រទេសស៊ីរី។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយនិយាយយោងតាមប៉ូលិសថា តារាភាពយន្តរូបនេះត្រូវបានរកឃើញក្នុងរថយន្តមួយ នៅក្នុងឱទ្យានមួយ នាកណ្តាលក្រុងសេអ៊ូល។ លោក Lee អាយុ ៤៨ ឆ្នាំ ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិសអំពីការប្រើកញ្ឆានិងគ្រឿងញៀនស្រវឹងផ្សេងៗទៀត។
មន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ម្នាក់បាននិយាយថា ការវាយប្រហារនេះបានសំដៅលើទី តាំងរបស់ក្រុមកងកម្លាំង Hashed al-Shaabi នៅក្នុងទីក្រុង Hilla ដែលជាទីតាំងមួយនៃគោលដៅវាយប្រហារចំនួនពីរនៅក្នុងខេត្ត Babylon នៃប្រទេសអ៊ីរ៉ាក់។
ចាប់តាំងពីរដ្ឋាភិបាលរបស់លោក Albanese បានឡើងកាន់អំណាចនៅខែឧសភា ឆ្នាំ ២០២២ មក រដ្ឋាភិបាលនេះបានស្វះស្វែងបន្ធូរបន្ថយភាពតានតឹងជាមួយនឹងប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់អូស្ត្រាលី។
សេចក្តីប្រកាសនេះបញ្ជាក់ច្បាស់លាស់ថា ការបង្រៀនរបស់ព្រះវិហារគ្រិស្តសាសនាដែលថា ការទាក់ទងរវាងមនុស្សមានភេទដូចគ្នានិងទំនាក់ទំនងមិនតាមប្រពៃណីឯទៀតៗត្រូវបានរារាំងពីពិធីខាងសាសនាដ៏សក្ការៈក្នុងការរៀបអាពាហ៍ពិពាហ៍គ្មានការកែប្រែទេ។
ព័ត៌មានផ្សេងទៀត
No media source currently available