កូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃអង្គារនេះថាខ្លួនបានសាកល្បងបាញ់មីស៊ីលឆ្លងទ្វីប (ICBM) ថ្មីបំផុតរបស់ខ្លួនកាលពីថ្ងៃចន្ទដើម្បីវាស់វែងលើការត្រៀមលក្ខណៈដើម្បីធ្វើសង្គ្រាមរបស់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនប្រឆាំងនឹងអរិភាពកើនឡើងរបស់សហរដ្ឋអាមេរិក។
អ្នកស្រី Hanna Hindstrom អ្នកស៊ើបអង្កេតជាន់ខ្ពស់ក្នុងយុទ្ធនាការការពារដីធ្លីនិងបរិស្ថានប្រចាំអង្គការ Global Witness បានថ្លែងប្រាប់វីអូអេថា ក្រុមហ៊ុន TotalEnergies មានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការរំលោភបំពានសិទ្ធិមនុស្ស ហើយទទួលបានផលប្រយោជន៍ពីបរិយាកាសនយោបាយផ្ដាច់ការនិយមនៅក្នុងប្រទេសទាំងពីរនេះ។
មីស៊ីលឆ្លងទ្វីបនេះអាចហោះបានចម្ងាយជាង១៥.០០០គីឡូម៉ែត្រដែលមានន័យថាវាអាចហោះដល់ទីតាំងណាមួយក៏បាននៅក្នុងប្រទេសជប៉ុននិងសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Shingo Miyake។
សហគមន៍ជនជាតិដើម Munduruku និងសហគមន៍ជនជាតិដើម Kayapo បាននិយាយថា មិនមាននរណាម្នាក់ប្រឹក្សាយោបល់ជាមួយពួកគេអំពីគម្រោងនេះទេ ដែលគម្រោងនេះនឹងប៉ះពាល់ដល់បរិស្ថានរបស់ពួកគេនិងបណ្ដាលឱ្យមានការកាប់បំផ្លញព្រៃឈើ។
លោក Lerpong បាននិយាយថា៖ «នៅក្នុងការចរចាគ្នា ក្រុមហាម៉ាស់បាននិយាយប្រាប់ពួកយើងថា ពួកគេគ្មានបញ្ហាជាមួយក្រុមពលករមកពីប្រទេសទាំងអស់នៅទូទាំងពិភពលោកទេ ជាពិសេសមកពីប្រទេសថៃ។ ប៉ុន្តែបញ្ហាគឺថាកន្លែងធ្វើការរបស់ពួកគេឋិតក្នុងតំបន់មានជម្លោះ»។
ឆ្នាំដ៏ច្របូកច្របល់នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានឈានដល់ចំណុចខ្ពស់នៅក្នុងកិច្ចពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូល APEC នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។
សកម្មជនសន្ដិភាពនៅរុស្ស៊ីនិយាយថា អាជ្ញាធរកំពុងតែបង្កើនការរឹតត្បិតទៅលើសេរីភាពក្នុងការបញ្ចេញមតិនៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងប្រទេសរុស្ស៊ី
រដ្ឋមន្ត្រីជប៉ុនបួននាក់បានដាក់ពាក្យលាលែងពីតំណែងនៅថ្ងៃព្រហស្បតិ៍នេះនៅពេលលោកនាយករដ្ឋមន្ត្រី Fumio Kishida ដែលគ្មានប្រជាប្រិយភាពកំពុងជាប់វិលវល់នឹងរឿងអាស្រូវពុករលួយធំមួយនៅក្នុងគណបក្សគ្រប់គ្រងប្រទេស។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្ដើមសន្និសីទកាសែតដំណាច់ឆ្នាំរបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ ដោយសន្យាថាគោលបំណងរបស់លោកនៅអ៊ុយក្រែនគឺនៅដដែល និងថាសន្តិភាពនឹងមិនកើតឡើងនោះទេរហូតទាល់តែដល់ពេលដែលលោកសម្រេចបានគោលបំណងទាំងអស់នោះ។
បើទោះបីជាកោះតៃវ៉ាន់មិនមែនជាសមាជិកអង្គការសហប្រជាជាតិក្តី ក៏ដែនកោះមួយនេះនិយាយថា ខ្លួនមានឆន្ទៈរួមចំណែកនៅក្នុងមូលនិធិរ៉ាប់រងការខូចខាត បង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅឯសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ ដែលហៅកាត់ថា COP28 នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
អ្នកជំនាញគោលនយោបាយការបរទេសលោកខាងលិចបានស្វាគមន៍កិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកូរ៉េខាងត្បូងនិងជប៉ុននៅក្នុងការរួមគ្នាដើម្បីតតាំងនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់បរទេស។
ព័ត៌មានផ្សេងទៀត
No media source currently available