ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រកាសផ្តល់​រថក្រោះ Abrams ៣១គ្រឿង​ដល់​អ៊ុយក្រែន ប៉ុន្តែ​ថា​ចំណាត់ការ​នេះ​មិនមែន​ចង់​ធ្វើ​ឱ្យ​សង្គ្រាម​កាន់​តែរីក​រាលដាលទេ


រូបឯកសារ៖ ទាហាន​អាមេរិក​ក្នុង​រថក្រោះ M1 Abrams ធ្វើ​សមយុទ្ធ​នៅ​តំបន់​ហ្វឹកហ្វឺន Hohenfels ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ ទាហាន​អាមេរិក​ក្នុង​រថក្រោះ M1 Abrams ធ្វើ​សមយុទ្ធ​នៅ​តំបន់​ហ្វឹកហ្វឺន Hohenfels ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បានប្រកាស​កាលពី​ថ្ងៃពុធ​ថា លោកនឹង​បញ្ជូន​រថក្រោះ M1 Abrams ទៅ​ឱ្យ​អ៊ុយក្រែន​ដើម្បី​ជួយ​ប្រទេស​នេះ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ជនឈ្លានពាន​រុស្ស៊ី។ នេះ​គឺ​ជា​សេចក្តី​សម្រេច​មួយ​ដែល​បើក​ផ្លូវ​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​ធុនធ្ងន់​ដោយ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​អ្វី​ដែល​គេ​រំពឹង​ថា​ជា​ការ​រីករាលដាល​នៃ​ការ​ប្រយុទ្ធគ្នា​នៅ​ក្នុង​រដូវ​ផ្ការីក​ខាង​មុខ។ នេះ​បើយោង​តាម​បណ្តាញ​ព័ត៌មាន​នានា​ដែល​បាន​រាយការណ៍។​

ថ្លែងនៅ​ឯ​សេតវិមាន​បន្ទាប់​ពី​ចំណាយ​ពេល​មួយព្រឹក​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​អឺរ៉ុប លោក Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​រថក្រោះ​ M1

លោក Biden ក៏​បាន​កត់​សម្គាល់​ថា​ អាល្លឺម៉ង់បាន​ប្រកាលពី​ព្រឹក​ថ្ងៃ​ដដែលថានឹងធ្វើ​តាម​អាមេរិក ដោយ​ផ្តល់​នូវ​រថក្រោះ Leopard ២គ្រឿង ​និង​ផ្តល់​សេរីភាព​ដល់​សម្ព័ន្ធ​មិត្តដទៃ​ទៀត​ឱ្យ​បញ្ជូន​ជំនួយ​រៀងៗ​ខ្លួន ដែល​មាន​ទំហំ​ស្មើ​នឹងកងវរសេនាតូច​២ទៀត។ នេះ​បើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​នានា។

តួលេខសំខាន់ៗអំពីរថក្រោះប្រយុទ្ធចម្បងរបស់អាមេរិក M1 Abrams។
តួលេខសំខាន់ៗអំពីរថក្រោះប្រយុទ្ធចម្បងរបស់អាមេរិក M1 Abrams។
តួលេខអំពីរថក្រោះប្រយុទ្ធផលិតដោយអាល្លឺម៉ង់ Leopard 2A4 ។
តួលេខអំពីរថក្រោះប្រយុទ្ធផលិតដោយអាល្លឺម៉ង់ Leopard 2A4 ។

អម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony J. Blinken និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Lloyd J. Austin នោះ លោក​ Biden បាន​ថ្លែងថា៖«រថក្រោះ​ទាំងនោះ​គឺ​ជាភស្តុតាង​បន្ថែម​នៃ​ការប្តេជ្ញា​ដ៏​យូរ​អង្វែង​និង​ឥតស្រាកស្រាន្ត​របស់​យើង​ចំពោះ​អ៊ុយក្រែន និង​ជា​ភស្តុតាង​នៃ​ជំនឿ​ជឿ​ជាក់​របស់​យើង​ទៅ​លើ​ជំនាញ​របស់​កងកម្លាំង​អ៊ុយក្រែន»។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក៏​បាន​សង្កត់​បញ្ជាក់​ថា ការ​បញ្ជូន​ជំនួយ​បន្ថែម​នេះ​មិនមែន​មាន​ន័យ​ថា​មាន​គោលបំណង​ចង់​ធ្វើ​ឱ្យ​សង្គ្រាម​ជាមួយ​រុស្ស៊ី​កាន់​តែ​រីកធំ​ឡើង​នោះទេ។ លោក​បាន​ថ្លែងថា៖«នេះ​មិនមែន​ជា​ការ​គំរាម​កំហែង​វាយប្រហារ​លើ​រុស្ស៊ី​នោះទេ។ មិនមាន​ការ​គំរាម​កំហែង​វាយប្រហារ​រុស្ស៊ី​នោះទេ។ ប្រសិន​បើ​កងទ័ព​រស្ស៊ី​វិល​ត្រឡប់​ទៅ​រុស្ស៊ី​វិញ ដែល​ជា​ទឹកដី​របស់​ពួកគេ​នោះ សង្គ្រាម​នឹង​ចប់​នៅ​ថ្ងៃនេះ​តែម្តង»៕

XS
SM
MD
LG