ការប្រកាសនេះបានផ្តល់ឱ្យប្រទេសចិននូវកម្លាំងនយោបាយមួយ ជាមួយសម្ព័ន្ធមិត្តបរទេស នៅចំពេលដែលប្រទេសចិនកំពុងស្ថិតនៅក្រោមការពិនិត្យពិច័យ ទាក់ទិននឹងតួនាទីរបស់ខ្លួនពាក់ព័ន្ធជាមួយនឹងការផ្ដើមដំបូងនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបោះដៃជជែកគ្នាជាមួយនឹងក្រុមហ៊ុនបញ្ជាទិញធំៗយ៉ាងហោចចំនួនពីរ ខណៈដែលវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ បាននាំឱ្យមានមានការបិទទ្វារផ្អាកដំណើរការរោងចក្ររាប់រយកន្លែងនិងប៉ះពាល់ការងាររបស់កម្មករកម្មការិនីរាប់សែននាក់។
ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិក លោក Jerome Powell ថា មានដំណឹងល្អខ្លះដែរកាលពីខែឧសភា ដោយសារមានការកើនឡើងតិចតួចប៉ុណ្ណោះនៃភាពអត់ការងារធ្វើ និងការលក់រាយ ដែលប្រហែលជាបណ្ដាលមកពីប្រសិទ្ធភាពនៃកញ្ចប់ថវិកាជួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលបានអនុម័តកាលពីដើមឆ្នាំនេះ។
ស្ថិតិរបស់គ្រឹះស្ថានអង្គរឲ្យដឹងថា ជនបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបសម្រាប់ខែឧសភា ឆ្នាំ២០២០ មានចំនួនតែ១.៧៧៦នាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះពីជាង១៤ម៉ឺននាក់ ពោលគឺជិត៩៩ភាគរយ។
អ្នកជំនាញខាងវិស័យទេសចរណ៍ថា វិធានការរឹតត្បឹតថ្មីសម្រាប់ភ្ញៀវបរទេសដែលមកប្រទេសកម្ពុជានឹងមិនជួយដល់ស្ថានភាពលំបាកពីវិបត្តិជំងឺកូវីដ១៩នៅពេលនេះទេ។
ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះជាង៥០%ក្នុងពេល៤ខែដើមឆ្នាំ២០២០ ក៏ប៉ុន្តែបើប្រៀបធៀបតែតួលេខក្នុងខែមេសាឆ្នាំនេះនិងឆ្នាំមុន ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះរហូតដល់៩៩ភាគរយ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។
បុគ្គលិកកាស៊ីណូរបស់ក្រុមហ៊ុនណាហ្គាវើល(NagaWorld)រាប់ពាន់នាក់បានប្រឈមមុខនឹងការអត់ប្រាក់ចំណូល ពេលកាស៊ីណូបានផ្អាកដំណើរការជាងពីរខែមកនេះ។
អង្គការ Empower និងអង្គការដទៃទៀតនិយាយថា ឥឡូវនេះ អ្នករកស៊ីផ្លូវភេទមួយភាគធំកំពុងអត់ការងារធ្វើ ហើយពួកគេកំពុងតែប្រើប្រាស់លុយសន្សំ និងទ្រព្យសម្បត្តិដែលមាន។
ប្រទេសកម្ពុជារៀបចំប្រព័ន្ធចុះបញ្ជីក្រុមហ៊ុនថ្មី«ជាកញ្ចប់»តាមអ៊ីនធើណិត ដោយកាត់បន្ថយការិយាធិបតេយ្យ ដែលតម្រូវឲ្យម្ចាស់អាជីវកម្មថ្មីទៅចុះបញ្ជីអាជីវកម្មនៅតាមស្ថាប័នផ្សេងៗគ្នា ដូចជានៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាដើម។
ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានបាននិយាយថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលធំជាងគេបង្អស់ក្នុងពិភពលោក ឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញចេញពីផលប៉ះពាល់នៃការចុះខ្សោយដោយសារការរាតត្បាតនៃមេរោគកូរ៉ូណាដែលបានបិទមណ្ឌលពាណិជ្ជកម្មរាប់ពាន់កន្លែង។
រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងនិងស្ថាប័នជាតិ៣ឆ្នាំជាប់គ្នា ខណៈកម្ពុជារំពឹងថា កំណើនសេដ្ឋកិច្ចធ្លាក់ចុះមកក្នុងរង្វង់១,៩%ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត
No media source currently available