ការបារម្ភអំពីការកើនឡើងយ៉ាងខ្លាំងនៃករណីចំនួនការឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បាននាំឲ្យទីផ្សារភាគហ៊ុនពិភពលោកសំខាន់ៗធ្លាក់ចុះកាលពីថ្ងៃចន្ទ។
សហជីពសហភាពនិងសហព័ន្ធការងារជាង១០ដែលតំណាងឲ្យកម្មករនយោជិតបានទាមទារឲ្យក្រសួងការងារជំរុញឲ្យថៅកែរោងចក្រនិងក្រុមហ៊ុនបើករំឭកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០ដល់កម្មករ។
អ្នកវិទ្យាសាស្ត្រ និងសកម្មជនបរិស្ថានកំពុងជំរុញឱ្យមានការផ្អាកជាលក្ខណៈអន្តរជាតិទៅលើការរុករកធនធានរ៉ែនៅបាតសមុទ្រជ្រៅៗ បន្ទាប់ពីមានរបាយការណ៍មួយអំពីផលប៉ះពាល់កម្រិតធ្ងន់ធ្ងរ ទូលំទូលាយ និងមានរយៈពេលជាច្រើនជំនាន់ទៅលើមហាសមុទ្រប៉ាស៊ីហ្វិក និងរដ្ឋជាកោះផ្សេងៗ។
ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្របានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីចំនួន៤៩នាក់ ខណៈដែលវីរុសដែលបង្កជំងឺនេះបន្តឆ្លងនៅតំបន់រដ្ឋធានីសេអ៊ូលដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់និងជិតពាក់កណ្តាលនៃប្រជាជនកូរ៉េខាងត្បូងសរុប៥១លាននាក់។
ប្រទេសចិននិងពួកប្រទេសជាសមាជិកនៃសមាគមអាស៊ាន បានពង្រីកពាណិជ្ជកម្ម២០ឆ្នាំមកហើយ។ បន្ទាប់មកការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានបន្ថយការដឹកជញ្ជូនទំនិញចេញនិងចូលជាមួយពួកបស្ចឹមប្រទេស។
ការប្រកាសនេះបានផ្តល់ឱ្យប្រទេសចិននូវកម្លាំងនយោបាយមួយ ជាមួយសម្ព័ន្ធមិត្តបរទេស នៅចំពេលដែលប្រទេសចិនកំពុងស្ថិតនៅក្រោមការពិនិត្យពិច័យ ទាក់ទិននឹងតួនាទីរបស់ខ្លួនពាក់ព័ន្ធជាមួយនឹងការផ្ដើមដំបូងនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបោះដៃជជែកគ្នាជាមួយនឹងក្រុមហ៊ុនបញ្ជាទិញធំៗយ៉ាងហោចចំនួនពីរ ខណៈដែលវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ បាននាំឱ្យមានមានការបិទទ្វារផ្អាកដំណើរការរោងចក្ររាប់រយកន្លែងនិងប៉ះពាល់ការងាររបស់កម្មករកម្មការិនីរាប់សែននាក់។
ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិក លោក Jerome Powell ថា មានដំណឹងល្អខ្លះដែរកាលពីខែឧសភា ដោយសារមានការកើនឡើងតិចតួចប៉ុណ្ណោះនៃភាពអត់ការងារធ្វើ និងការលក់រាយ ដែលប្រហែលជាបណ្ដាលមកពីប្រសិទ្ធភាពនៃកញ្ចប់ថវិកាជួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលបានអនុម័តកាលពីដើមឆ្នាំនេះ។
ស្ថិតិរបស់គ្រឹះស្ថានអង្គរឲ្យដឹងថា ជនបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបសម្រាប់ខែឧសភា ឆ្នាំ២០២០ មានចំនួនតែ១.៧៧៦នាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះពីជាង១៤ម៉ឺននាក់ ពោលគឺជិត៩៩ភាគរយ។
ព័ត៌មានផ្សេងទៀត
No media source currently available