សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលតំណាងឲ្យគ្រួសារកសិករប្រមាណ២ម៉ឺនគ្រួសារទូទាំងប្រទេស បានស្នើឲ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់ សម្រាប់រាយការណ៍អំពីមន្ត្រីឃុបឃិតឲ្យនាំបន្លែផ្លែឈើផ្ទុកសារធាតុគីមីពុលចូលក្នុងប្រទេស។
កន្លងមក ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ធនាគារកណ្ដាលបានកាត់អត្រាការប្រាក់គោលរយៈពេលខ្លីរបស់ខ្លួនរហូតដល់ក្បែរសូន្យ។
លោក Angel Gurria បានព្យាករណ៍ថា សេដ្ឋកិច្ចសាកលនឹងធ្លាក់ចុះយ៉ាងតិច៦%ក្នុងឆ្នាំនេះ ដែលជាការព្យាករណ៍ធ្ងន់ធ្ងរបំផុតរបស់អង្គការនេះក្នុងរយៈពេល៦០ឆ្នាំ។ ហើយការព្យាករណ៍នេះមិនរួមបញ្ចូលករណីដែលមានការផ្ទុះរាតត្បាតថ្មីនៃកូវីដ១៩នៅចុងឆ្នាំ២០២០នេះផង។
នៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ អង្គការសិទ្ធិមនុស្សយល់ថាមានផលប៉ះពាល់លើក្មេងស្រីច្រើនជាងក្មេងប្រុស។
ជំងឺកូវីដបង្កឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនបាត់បង់ការងារធ្វើ។ ព្រះមហាក្សត្រីយានីនរោត្តម មុនីនាថ សីហនុដែលជា ប្រធានកិត្តិយសនៃ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ស្នើឲ្យក្រសួងកិច្ចការនារីជួយស្ត្រីដែលជួបវិបត្តិសេដ្ឋកិច្ច។
វិធានការបិទសកម្មភាពសេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោក បានសង្គ្រោះជីវិតមនុស្សរាប់លាននាក់ពីការស្លាប់ដោយជំងឺកូវីដ១៩ នេះបើតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃចន្ទ។
ពួកអ្នកជំនាញខាងការទាក់ទងរវាងប្រទេសចិន និងប្រទេសនានាក្នុងទ្វីបអាហ្វ្រិកនិយាយថាដោយសារមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិកអំពាវនាវឱ្យមានការផ្អាកការសងបំណុលជាបណ្តោះអាសន្ន ឬឱ្យមានទម្រង់មួយនៃការលុបចោលបំណុល។
អង្គការពលកម្មអន្តរជាតិដែលហៅកាត់ថា ILO បានឲ្យដឹងថា យុវជន ១៣,៦% ឬប្រមាណ ២៦៧ លាននាក់នៅទូទាំងពិភពលោក គ្មានការងារធ្វើ ឬមិនបានចូលសាលា ឬរៀនវគ្គបណ្ដុះបណ្ដាលណាមួយឡើយកាលពីចុងឆ្នាំមុន។
ក្រសួងការងារសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចអាមេរិកបានបង្កើតការងារឡើងវិញចំនួន២,៥លានការងារកាលពីខែឧសភាក្រោយពីបាត់បង់ការងារចំនួន២២លានការងារកាលពីខែមីនានិងខែមេសា។
ក្រោយកម្ពុជាបិទល្បែងស៊ីសងតាមអនឡាញ លំហូរចូលនៃអាជីវកម្ម និងកាស៊ីណូរបស់ជនជាតិចិននៅក្រុងព្រះសីហនុបានស្បើយមួយសា។ កាន់តែខ្លាំងជាងនេះទៅទៀត វិបត្តិជំងឺឆ្លងរីករាលដាលកូវីដ១៩ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម និងកាស៊ីណូនៅទីក្រុងនេះកាន់តែស្ងប់ស្ងាត់ថែមទៀត។
អ្នកបាត់បង់ការងារថ្មីកាលពីសប្តាហ៍មុនមានចំនួនដល់ទៅ១,៨៨លាននាក់ ធ្វើឲ្យចំនួនសរុបតាំងពីវិបត្តិកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនដល់ជាង៤២,៥លាននាក់។
ព័ត៌មានផ្សេងទៀត
No media source currently available