ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានបាននិយាយថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលធំជាងគេបង្អស់ក្នុងពិភពលោក ឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញចេញពីផលប៉ះពាល់នៃការចុះខ្សោយដោយសារការរាតត្បាតនៃមេរោគកូរ៉ូណាដែលបានបិទមណ្ឌលពាណិជ្ជកម្មរាប់ពាន់កន្លែង។
រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងនិងស្ថាប័នជាតិ៣ឆ្នាំជាប់គ្នា ខណៈកម្ពុជារំពឹងថា កំណើនសេដ្ឋកិច្ចធ្លាក់ចុះមកក្នុងរង្វង់១,៩%ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ១៩។
ធនាគារ HSBC និយាយថា វៀតណាមជាប្រទេសតែមួយគត់ក្នុងតំបន់ ដែលមានសេដ្ឋកិច្ចរីកចម្រើនក្នុងឆ្នាំ២០២០។
អ្នកជំនាញអ.ស.ប.និយាយថាការរាតត្បាត ជាសាកលនៃជំងឺកូវីដ១៩បានធ្វើឱ្យការខ្វះខាតម្ហូបអាហារនិងកង្វះអាហារូបត្ថម្ភរឹតតែធ្ងន់ធ្ងរថែមទៀតនៅក្នុងប្រទេសកូរ៉េខាងជើង ហើយបណ្តាលឱ្យមានការស្រេកឃ្លាននិងជំងឺច្រើនជាងមុនផងដែរ។
នៅក្នុងប្រទេសថៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩មានផលប៉ះពាល់លើសុខភាពនយោបាយ សិទ្ធិមនុស្សនិងសេដ្ឋកិច្ច។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលតំណាងឲ្យគ្រួសារកសិករប្រមាណ២ម៉ឺនគ្រួសារទូទាំងប្រទេស បានស្នើឲ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់ សម្រាប់រាយការណ៍អំពីមន្ត្រីឃុបឃិតឲ្យនាំបន្លែផ្លែឈើផ្ទុកសារធាតុគីមីពុលចូលក្នុងប្រទេស។
កន្លងមក ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ធនាគារកណ្ដាលបានកាត់អត្រាការប្រាក់គោលរយៈពេលខ្លីរបស់ខ្លួនរហូតដល់ក្បែរសូន្យ។
លោក Angel Gurria បានព្យាករណ៍ថា សេដ្ឋកិច្ចសាកលនឹងធ្លាក់ចុះយ៉ាងតិច៦%ក្នុងឆ្នាំនេះ ដែលជាការព្យាករណ៍ធ្ងន់ធ្ងរបំផុតរបស់អង្គការនេះក្នុងរយៈពេល៦០ឆ្នាំ។ ហើយការព្យាករណ៍នេះមិនរួមបញ្ចូលករណីដែលមានការផ្ទុះរាតត្បាតថ្មីនៃកូវីដ១៩នៅចុងឆ្នាំ២០២០នេះផង។
នៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ អង្គការសិទ្ធិមនុស្សយល់ថាមានផលប៉ះពាល់លើក្មេងស្រីច្រើនជាងក្មេងប្រុស។
ជំងឺកូវីដបង្កឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនបាត់បង់ការងារធ្វើ។ ព្រះមហាក្សត្រីយានីនរោត្តម មុនីនាថ សីហនុដែលជា ប្រធានកិត្តិយសនៃ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ស្នើឲ្យក្រសួងកិច្ចការនារីជួយស្ត្រីដែលជួបវិបត្តិសេដ្ឋកិច្ច។
វិធានការបិទសកម្មភាពសេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោក បានសង្គ្រោះជីវិតមនុស្សរាប់លាននាក់ពីការស្លាប់ដោយជំងឺកូវីដ១៩ នេះបើតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃចន្ទ។
ព័ត៌មានផ្សេងទៀត
No media source currently available