ជំងឺកូវីដបង្កឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនបាត់បង់ការងារធ្វើ។ ព្រះមហាក្សត្រីយានីនរោត្តម មុនីនាថ សីហនុដែលជា ប្រធានកិត្តិយសនៃ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ស្នើឲ្យក្រសួងកិច្ចការនារីជួយស្ត្រីដែលជួបវិបត្តិសេដ្ឋកិច្ច។
វិធានការបិទសកម្មភាពសេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោក បានសង្គ្រោះជីវិតមនុស្សរាប់លាននាក់ពីការស្លាប់ដោយជំងឺកូវីដ១៩ នេះបើតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃចន្ទ។
ពួកអ្នកជំនាញខាងការទាក់ទងរវាងប្រទេសចិន និងប្រទេសនានាក្នុងទ្វីបអាហ្វ្រិកនិយាយថាដោយសារមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិកអំពាវនាវឱ្យមានការផ្អាកការសងបំណុលជាបណ្តោះអាសន្ន ឬឱ្យមានទម្រង់មួយនៃការលុបចោលបំណុល។
អង្គការពលកម្មអន្តរជាតិដែលហៅកាត់ថា ILO បានឲ្យដឹងថា យុវជន ១៣,៦% ឬប្រមាណ ២៦៧ លាននាក់នៅទូទាំងពិភពលោក គ្មានការងារធ្វើ ឬមិនបានចូលសាលា ឬរៀនវគ្គបណ្ដុះបណ្ដាលណាមួយឡើយកាលពីចុងឆ្នាំមុន។
ក្រសួងការងារសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចអាមេរិកបានបង្កើតការងារឡើងវិញចំនួន២,៥លានការងារកាលពីខែឧសភាក្រោយពីបាត់បង់ការងារចំនួន២២លានការងារកាលពីខែមីនានិងខែមេសា។
ក្រោយកម្ពុជាបិទល្បែងស៊ីសងតាមអនឡាញ លំហូរចូលនៃអាជីវកម្ម និងកាស៊ីណូរបស់ជនជាតិចិននៅក្រុងព្រះសីហនុបានស្បើយមួយសា។ កាន់តែខ្លាំងជាងនេះទៅទៀត វិបត្តិជំងឺឆ្លងរីករាលដាលកូវីដ១៩ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម និងកាស៊ីណូនៅទីក្រុងនេះកាន់តែស្ងប់ស្ងាត់ថែមទៀត។
អ្នកបាត់បង់ការងារថ្មីកាលពីសប្តាហ៍មុនមានចំនួនដល់ទៅ១,៨៨លាននាក់ ធ្វើឲ្យចំនួនសរុបតាំងពីវិបត្តិកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនដល់ជាង៤២,៥លាននាក់។
បុរសម្នាក់នៅក្នុងរដ្ឋ Texas បានប្រើប្រាស់បណ្តាញអ៊ីនធឺណិតបង្កើតបញ្ជីឈ្មោះមនុស្សមួយក្រុមដោយអះអាងថា ជាពួកបុគ្គលិករាប់រយនាក់របស់គាត់ហើយបានដាក់ពាក្យខ្ចីប្រាក់៥លានដុល្លារពីកម្មវិធីនេះ។
ភាគហ៊ុនសំខាន់ៗនៅទ្វីបអឺរ៉ុបសុទ្ធតែបានកើនតម្លៃ ដោយផ្សារហ៊ុន DAX របស់អាល្លឺម៉ង់បានកើនរហូតដល់២,៤%។
អ្នកវិនិយោគទុននៅអាស៊ានមើលឃើញថាជំងឺកូវីដ១៩និងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកគឺជាក្តីព្រួយបារម្ភ ប៉ុន្តែវាបានផ្តល់នូវឱកាសវិនិយោគ«មាស»សម្រាប់តំបន់នេះនិងបានអំពាវនាវឱ្យអ្នកវិនិយោគទុនបរទេសពិចារណាក្តាប់យកឱកាសនេះ។
ការព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ដែលកម្ពុជាទទួលបានតាំងពីឆ្នាំ ២០០១ នេះ ធ្វើឲ្យកម្មករជាង១៣ម៉ឺននាក់ បាត់បង់ការងារ ហើយចំនួននេះនឹងបន្តកើនឡើងខ្ពស់ថែមទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available