ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើមេរោគ​កូរ៉ូណាបានធ្វើ​ឲ្យតំបន់​អាស៊ីអាគ្នេយ៍​ក្លាយទៅ​ជាដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​របស់​ចិនយ៉ាង​ដូចម្តេច​


នាយករដ្ឋ​ម​ន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc និង​មន្ត្រី​របស់​លោក​រៀបចំ ឯកសារ​​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ស្តី​ពីបញ្ហា​កូវីដ១៩​ក្នុង​ទីក្រុង​ហាណូយ​ កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០។
នាយករដ្ឋ​ម​ន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc និង​មន្ត្រី​របស់​លោក​រៀបចំ ឯកសារ​​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ស្តី​ពីបញ្ហា​កូវីដ១៩​ក្នុង​ទីក្រុង​ហាណូយ​ កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ២០២០។

ប្លុករបស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បានក្លាយ​ជាដៃគូ​ពាណិជ្ជកម្ម​ដ៏ធំបង្អស់​របស់ចិន​នៅឆ្នាំនេះ នៅពេល​ដែល​សកម្មភាព​សេដ្ឋកិច្ច កើន​ឡើង​រវាង​ភាគី​ទាំង២ ខណៈ​ដែល​មានការយឺតយ៉ាវ​ក្នុងផ្នែកនានា​របស់​ពិភពលោក ​ដោយសារការផ្ទុះ​ឡើង​នូវវីរុស​កូរ៉ូណា។

ក្នុងរយៈពេល​ជាង៥ ​ខែ ដំបូង​ នៅឆ្នាំ​២០២០នេះ ពាណិជ្ជកម្ម​រវាងសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​និង​ទីផ្សារ​ដ៏ធំរ​បស់ចិន បាន​ឡើងទៅ​ដល់ ២៤០​ពាន់លាន​ដុល្លារ ដែល​កើនឡើង ៤.២​ភាគរយ​ បើប្រៀប​ធៀបរយៈ​ពេលដូចគ្នា​ នៅឆ្នាំ​២០១៩។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មាន​ស៊ីនហួ​ផ្លូវការ​នៃប្រ​ទេសចិន។ ពាណិជ្ជកម្ម​របស់ចិន​ជាមួយ​សមាគម​អាស៊ាន​ស្មើនឹង​ ១៥ភាគរយ ​នៃពាណិជ្ជកម្ម​ទាំងមូល​របស់​ពិភព​លោក។

ចិនដែល​មាន​សេដ្ឋកិច្ច​ធំទី២​ ក្នុង​ពិភពលោក បានចាប់ផ្តើម​បន្ធូរ​បន្ថយ​វិធានការរាំងខ្ទប់​ជំងឺ​កូវីដ១៩ រួម​មាន​ការបិទ​រោងចក្រ​ កាល​ពីខែ​មីនា បន្ទាប់​មករដ្ឋនានា​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ​ដូចជា​វៀតណាម​ និង​ម៉ាឡេស៊ី។ ​ផ្នែកភាគ​ច្រើន​នៃប្រទេស​លោក​ខាងលិច​នៅកំពុង​ស្ថិតក្នុង​ភាពអាសន្ន​នៅឡើយ សង្វាក់​ផ្គត់ផ្គង់​កាត់​បន្ថយ ​និង​អ្នកប្រើប្រាស់​ទំនិញ​នៅ​ទន់ខ្សោយ។

សមាគម​អាស៊ាន បាន​ពង្រីក​ទំនាក់​ទំនង​រួចហើយ​ជាមួយ​ចិន​ក្នុង​រយៈពេល ​២០ឆ្នាំនេះ ​តាមរយៈ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ឧស្សា​ហូបនីយកម្ម​ និងស្ថានភាព​ភូមិសាស្រ្ត​នៅជិតគ្នា​ ដែល​ធ្វើឲ្យ​សោហ៊ុយ​ដឹកជញ្ជូន​ថោក៕

XS
SM
MD
LG