ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​អះអាង​ថា បាន​បាញ់​ទម្លាក់​យន្តហោះដ្រូន​អ៊ុយក្រែន​ចំនួន​៤២​គ្រឿង


ស្ត្រី​ម្នាក់​យំ​នៅ​ក្បែរ​ផ្នូរ​របស់​កូន​ប្រុស​របស់​ខ្លួន​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម ខណៈ​ប្រជាជន​អ៊ុយក្រែន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​នៅ​ក្នុង​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០២៣។
ស្ត្រី​ម្នាក់​យំ​នៅ​ក្បែរ​ផ្នូរ​របស់​កូន​ប្រុស​របស់​ខ្លួន​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម ខណៈ​ប្រជាជន​អ៊ុយក្រែន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​នៅ​ក្នុង​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០២៣។

រុស្ស៊ី​បាន​និយាយ​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ ខ្លួនបាញ់ទម្លាក់​យន្តហោះ​ដ្រូនជា​ច្រើន​គ្រឿង​ ដែលធ្វើ​សកម្មភាព​ចេញ​ពី​ប្រទេស​អ៊ុយក្រែន។​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ីនិយាយ​ថា យន្តហោះ​ដ្រូន​ចំនួន​៤២​គ្រឿង​របស់​អ៊ុយក្រែន ត្រូវ​បាន​បាញ់​បំផ្លាញ​លើ​តំបន់​ Crimea​ ដោយ​៩​គ្រឿង​ ដោយ​កងកម្លាំង​ការពារ​ដែន​អាកាស​រុស្ស៊ី​ និង​៣៣​គ្រឿង​ទៀត​ដោយ​ប្រព័ន្ធ​បញ្ជា​សង្គ្រាម​អេឡិចត្រូនិក។ ​តំបន់​ Crimea ត្រូវ​បាន​ដាក់បញ្ជូល​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​រុស្ស៊ី​កាលឆ្នាំ​២០១៤។ គេ​នៅមិនទាន់​ឃើញ​មាន​សេចក្តី​រាយការណ៍​ភ្លាម​ៗណាមួយ​ស្តីពីការ​បាត់​បង់​ជីវិត​ដោយ​សារ​ការបាញ់​ទម្លាក់ដ្រូននេះ​នៅ​ឡើយ​ទេ។​

ទន្ទឹម​នឹង​នោះ​ដែរ​ ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​និយាយនៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ ខ្លួន​នឹង​ហ្វឹកហ្វឺនកងកម្លាំង​អ៊ុយក្រែន​ ឱ្យ​ចេះ​ពី​របៀប​នៃ​ការ​បង្ហោះដ្រូន ក៏​ដូចជា​ការថែ​រក្សា​ជួសជុល​យន្តហោះ​ប្រយុទ្ធ F-16 របស់​អាមេរិក​ផង​ដែរ។​ ​

ក្រសួង​ការពារជាតិ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ការ​បណ្តុះបណ្តាល​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅមូលដ្ឋាន​ឆ្មាំអាកាស​ជាតិ​ Morris Air ក្នុង​ទីក្រុង​ Tucson រដ្ឋ Arizona ​ហើយ​ត្រូវ​សម្រប​សម្រួល​ដោយកង​ទី162nd Wing​ នៃ​អង្គភាព​ឆ្មាំអាកាស​ជាតិ​។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិសហរដ្ឋអាមេរិក​ លោក​ឧត្តមសេនីយ៍ត្រី​ទ័ពអាកាស​ Pat Ryder បាន​និយាយ​ថា​ ការ​បណ្តុះបណ្តាលដោយ​សហរដ្ឋអាមេរិក​នេះ​ «គឺ​ជាការ​គាំទ្រ​មួយ​ដល់កិច្ចប្រឹងប្រែងអន្តរជាតិ​ ក៏​ដូច​ជាការ​ពង្រឹង​ការពារ​រយៈពេល​យូរ​អង្វែងរបស់​អ៊ុយក្រែនផង​ដែរ»។ ​

ការហ្វឹកហ្វឺន​អនុវត្ត​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ឡើងក្នុង​ខែ​តុលា​ខាង​មុខ​នេះ​ ក្រោយ​ពី​កងកម្លាំង​អ៊ុយក្រែន​ ​បញ្ចប់​វគ្គសិក្សា​ភាសា​អង់គ្លេស​មួយ​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ធ្វើ​នៅខែ​កញ្ញា​នេះ៕

XS
SM
MD
LG