កម្រងរូបភាព៖ ទិដ្ឋភាពមុននិងក្រោយលោក Donald Trump បង្ហាញខ្លួននៅពន្ធនាគារនៅរដ្ឋ Georgia

១
មន្ត្រីសន្តិសុខដាក់របាំងការពារនៅខាងក្រៅពន្ធនាគារស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia មុនការមកដល់របស់លោកអតីតប្រធានធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣។

២
អ្នកគាំទ្រលោក Donald Trump លើកបដានិងគ្រវីទង់នៅខាងក្រៅពន្ធនាគារស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣។

៣
អ្នកប្រឆាំងនឹងលោក Donald Trump ម្នាក់ដែលបានធ្វើដំណើរពីក្រុង New York លើកបដានៅខាងក្រៅពន្ធនាគារស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣។

៤
លោក Donald Trump បានលើកមេដៃឡើងពេលចុះពីយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣។

៥
ក្បួនសន្តិសុខហែអមរថយន្តលោក Donald Trump ចេញពីពន្ធនាគារស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣។

៦
រូបអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានបង្ហាញក្នុងរូបកំណត់ត្រាប៉ូលិស ដែលផ្សាយដោយការិយាល័យស្នងការប៉ូលិសស្រុក Fulton ក្នុងទីក្រុង Atlanta កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

៧
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងទៅកាន់អ្នកសារព័ត៌មានមិនចាកចេញវិញពីអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣។

៨
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta ក្រោយលោកបានចូលខ្លួននៅពន្ធនាគារស្រុក Fulton ក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣ ។