ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើស្ថាប័ន ៣ ដែលជាប់ពាក់ព័ន្ធការជួញដូរអាវុធរវាងកូរ៉េខាងជើងនិងរុស្ស៊ី


រូបឯកសារ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev ធ្វើទស្សនកិច្ចនៅមូលដ្ឋានហ្វឹកហ្វឺនយោធាមួយ នៅរុស្ស៊ី កាលពីថ្ងសទី ១ ខែមិថុនា ឆ្នាំ ២០២៣។
រូបឯកសារ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev ធ្វើទស្សនកិច្ចនៅមូលដ្ឋានហ្វឹកហ្វឺនយោធាមួយ នៅរុស្ស៊ី កាលពីថ្ងសទី ១ ខែមិថុនា ឆ្នាំ ២០២៣។

សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ដាក់​ទណ្ឌកម្ម​លើ​ស្ថាប័ន​ចំនួន ​៣ ដែល​ខ្លួន​ចោទ​ប្រកាន់​ថា​មានជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរអាវុធ​រវាង​ប្រទេស​កូរ៉េខាង​ជើង​និង​រុស្ស៊ី​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ កំពុងបង្ក្រាប​ទៅ​លើអ្នក​ដែល​ព្យាយាម​ជួយគាំទ្រ​ដល់​សង្គ្រាម​រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ រុស្ស៊ី​កំពុង​បង្ខំ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ ក្នុង​ការងាក​ទៅ​រក​ប្រទេស​កូរ៉េខាងជើង​ និង​សម្ព័ន្ធ​មិត្ត​ផ្សេងៗ​ទៀត​ ដើម្បី​រក្សា​ការ​ធ្វើ​សង្គ្រាម​របស់​ខ្លួននៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ខណៈ​ខ្លួន​ត្រូវ​ចំណាយ​គ្រាប់រំសេវ​និង​បាត់បង់​ឧបករណ៍​យោធា​ធន់ធ្ងន់​ជា​ច្រើន នៅ​ក្នុង​សមរភូមិ​សង្គ្រាម​នេះ។ ​

ការ​ដាក់​ទណ្ឌកម្ម​នេះ​ ជាសកម្មភាព​ចុងក្រោយ​ថ្មីៗ​បំផុត​របស់​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ ដែល​កន្លង​ទៅ​បាន​ដាក់​ទណ្ឌកម្ម​ជាច្រើន​រួច​មក​ហើយ​ ទៅ​លើ​រដ្ឋាភិបាលក្រុង​មូស្គូ​និង​ប្រធានាធិបតី​រុស្ស៊ី​ លោក​ Vladimir Putin ​ចាប់តាំង​ពី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ចាប់​ផ្តើម​មក​។ ​សង្រ្គាម​នេះ​បាន​សម្លាប់​មនុស្ស​អស់​រាប់​ម៉ឺននាក់​ និង​បំផ្លិចបំផ្លាញ​ទី​ក្រុងជា​ច្រើន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។ ​

អនុរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ទទួល​បន្ទុក​ភេរវកម្ម​និង​ការ​ស៊ើបការណ៍​ហិរញ្ញវត្ថុ​ លោក Brian Nelson ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «សហរដ្ឋ​អាមេរិក​ នឹង​បន្ត​ជីក​ឫសគល់​បណ្តាញ​ហិរញ្ញវត្ថុ​ខុសច្បាប់​នានា​ ដែល​មាន​បំណង​បញ្ជូនការ​គាំទ្រ​ពី​កូរ៉េខាងជើង​ ​ដល់​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​[ក្នុង​ប្រទេស​អ៊ុយក្រែន​]»។​

ស្ថាប័ន​ដែល​ទាំង​ ៣ ​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះរួម​មាន​ ក្រុមហ៊ុន​ Limited Liability Company Verus ក្រុមហ៊ុន​ Defense Engineering Limited Liability Partnership និង​ក្រុមហ៊ុនVersor S.R.O៕​

XS
SM
MD
LG