ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​អាស៊ាន​​គ្រោង​ធ្វើ​សមយុទ្ធ​​យោធា​រួមគ្នា​ទី​មួយ​​ដោយសារ​បារម្ភ​នឹង​ចិន


រូបឯកសារ៖ ស្ត្រីម្នាក់​ឈរ​ថត​រូបជាមួយ​ស្លាកសញ្ញា​អាស៊ីអាគ្នេយ៍នៅក្នុង​ទីក្រុង​ហ្សារកាតា​កាលពីថ្ងៃទី​២៩ មករា ឆ្នាំ២០២៣។
រូបឯកសារ៖ ស្ត្រីម្នាក់​ឈរ​ថត​រូបជាមួយ​ស្លាកសញ្ញា​អាស៊ីអាគ្នេយ៍នៅក្នុង​ទីក្រុង​ហ្សារកាតា​កាលពីថ្ងៃទី​២៩ មករា ឆ្នាំ២០២៣។

ដោយសារ​មាន​ភាព​តានតឹងក្នុង​តំបន់​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​គ្រោង​ធ្វើ​សមយុទ្ធយោធាទីមួយ​របស់ខ្លួន ​ដោយបានរៀបចំសព្វគ្រប់​នូវ​គម្រោងនេះនៅ​ថ្ងៃព្រហស្បតិ៍​នេះ​អំពី​កន្លែងធ្វើ​សមយុទ្ធ​នេះក្នុង​សមុទ្រ Natuna ​ខាងត្បូងនៃ​ប្រទេស​ឥណ្ឌូនេស៊ី។ នេះបើ​តាម​ការប្រាប់​ឱ្យ​ដឹង​ដោយ​កង​យោធាឥណ្ឌូនេស៊ី។

នៅ​ក្នុង​ការប្រជុំ​លើក​ទី​២០​នៃ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ​របស់​សមាគម​អាស៊ាននៅកោះ Bali ​កាលពីថ្ងៃទី៧​ ខែមិថុនា​ រដ្ឋមន្ត្រី​អាស៊ាន​ទាំង​១០នាក់​បានយល់​ស្រប​គ្នាធ្វើការ​ហ្វឹកហ្វឺនរួមគ្នា​ជា​ប្រចាំ​និងសម្រប​សម្រួល​ការយាមល្បាត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដោយមាន​ការចូលរួម​ពី​កងទ័ព​ជើងគោក ​កងកម្លាំង​ជើង​ទឹក​និង​កងកម្លាំង​ពិសេស​របស់​ពួកគេ​ពី​ថ្ងៃទី​១៨​ដល់​ទី២៥ ខែ​កញ្ញា ​ទោះ​ជា​មានការសង្ស័យពី​ប្រទេស​កម្ពុជាដែល​ជា​រដ្ឋសមាជិក​ក៏​ដោយ។

កន្លែង​នៃ​ការធ្វើសមយុទ្ធ​នេះ​ត្រូវ​បាន​ប្តូរពីព្រោះ​ប្រទេស​អាស៊ានមួយ​ចំនួន​មាន​ជម្លោះ​ទឹក​ដីជា​មួយ​ប្រទេស​ចិន​អំពី​ដែនសមុទ្រ​ចិន​ខាងត្បូង​ដ៏​សំបូរ​ធនធាន​ធម្មជាតិ។ នេះបើ​តាមទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

អ្នកនាំពាក្យ​កងយោធា​ឥណ្ឌូនេស៊ីលោក​ឧត្តមនាវីទោ​ Julius Widjojono ​បាន​និយាយ​ថា៖ «សមយុទ្ធ​នេះ​មិន​ផ្តោត​លើ​ការប្រយុទ្ធ​ទេ ​ដូច្នេះដែនសមុទ្រ​ខាងត្បូង​ស័ក្តិសមជា​កន្លែងសម្រាប់​ធ្វើ​សមយុទ្ធ​នេះ​ពីព្រោះវាមាន​ការទាក់ទង​ផ្ទាល់​នឹង​ប្រជារាស្ត្រ»។ លោក​បាន​ថ្លែងបន្ថែម​ថា​សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្តនៅក្នុង​និង​នៅ​ជុំវិញកោះ Batam ​នៅ​មាត់ច្រក​សមុទ្រ​ Malacca ​ដែលជា​ផ្លូវ​សមុទ្រ​យុទ្ធសាស្ត្រ​មួយ​ទៀត​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក។

បើ​តាម​សេចក្តី​ថ្លែងការណ៍​សារព័ត៌មានយោធា​មួយថា​កាលពី​ថ្ងៃចន្ទ ​កង​យោធាឥណ្ឌូនេស៊ីបានប្រជុំ​ជាមួយ​ពួក​ប្រតិភូយោធា​អាស៊ានក្នុងរដ្ឋធានី Jakarta ​នៃ​ប្រទេស​ឥណ្ឌូនេស៊ីដើម្បី​ពិភាក្សា​គ្នាអំពី​ការប្រុងប្រៀប​ធ្វើ​សមយុទ្ធ​នេះ​មាន​រួម​ scenarios ​គ្រឿង​ឧបករណ៍​ត្រូវប្រើ​និង​កន្លែងធ្វើ​សមយុទ្ធ។

សមយុទ្ធ​របស់​អាស៊ានមាន​ឈ្មោះ​ថា​«សាមគ្គីភាព» ​នឹងមាន​ធ្វើនៅ​ពេលប្រទេស​ចិន​ទាមទារ​តំបន់​នានា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ថា​ជា​របស់​ខ្លួន ​ដែលជាតំបន់ត្រូវ​ទាមទារ​ដោយឥណ្ឌូនេស៊ី ​វៀតណាម ម៉ាឡេស៊ី ​ព្រុយណេ​និង​ហ្វីលីពីន​ដែរ។ នៅ​ឆ្នាំនេះ​ឥណ្ឌូនេស៊ី​កាន់​វេន​ជាប្រធាន​នៃ​សមាគម​អាស៊ាន៕

XS
SM
MD
LG