សញ្ញាណគ្រោះថ្នាក់កើនឡើងនៃទស្សនៈស្ដាំនិយមជ្រុលនៅក្នុងប្រទេសអូស្ត្រាលីបាននាំឱ្យសមាជិកសភាខាងគណបក្សប្រឆាំងពិចារណាអំពីសំណើច្បាប់ថ្មីមួយដើម្បីចាត់ទុកថាជាទោសព្រហ្មទណ្ឌថ្នាក់ជាតិចំពោះការបង្ហាញជាសាធារណៈនូវនិមិត្តសញ្ញាណាហ្ស៊ី។
គណបក្សភ្លើងទៀនដែលគេរំពឹងថា ជាគណបក្សជំទាស់មួយដែលអាចប្រជែងជាមួយនឹងគណបក្សគ្រប់ប្រទេស ដណ្តើមយកអាសនៈនៅរដ្ឋសភានឹងខកខានមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ខាងមុខ
អភិបាលរដ្ឋ Florida ខាងគណបក្សសាធារណរដ្ឋ លោក Ron DeSantis បានចូលរួមប្រកួតក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយជាផ្លូវការហើយ ដោយនឹងប្រឈមមុខជាមួយបេក្ខជនខាងគណបក្សប្រជាធិបតេយ្យដែលគេសន្មតទុកជាមុនគឺប្រធានាធិបតីដែលកំពុងកាន់តំណែងបច្ចុប្បន្ន លោក Joe Biden។
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រមផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ឱ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសមិនទទួលយកការសុំទោសពីលោកជា ប៉ូច អតីតតំណាងរាស្រ្តគណបក្សជំទាស់នោះឡើយ ក្រោមហេតុផលថាអ្នកនយោបាយជំទាស់រូបនោះជា មនុស្ស «ក្រឡិចក្រឡុចបំផុត» និងមានបំណងទម្លាក់លោកពីមុខតំណែង។
ការពិភាក្សារវាងភាគីទាំងពីរត្រូវបានបញ្ឈប់ភ្លាមៗកាលពីថ្ងៃអង្គារដោយមិនមានដំណើរវិវឌ្ឍជាក់ស្ដែងណាមួយឆ្ពោះទៅរកការព្រមព្រៀងគ្នាដែលនឹងអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអាចដំឡើងពិដានបំណុលបច្ចុប្បន្នរបស់រដ្ឋាភិបាលដែលមានចំនួន ៣១ លានលានដុល្លារនោះទេ។
ការដោះលែងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិនេះ កើតមានឡើង បន្ទាប់ពីក្រុមគ្រួសាររបស់ពួកគេ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខភាពទ្រុឌទ្រោមនិងបានស្នើសុំអាជ្ញាធរពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីពួកគេបានទទួលការព្យាបាលជំងឺនៅក្រៅពន្ធនាគារ។
គណៈប្រតិភូពីជុំវិញទ្វីបអាស៊ីនឹងជួបប្រជុំនៅទីក្រុង Detroit រដ្ឋ Michigan ក្នុងសប្តាហ៍នេះដើម្បីពិនិត្យការចរចានានាលើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF។ IPEF ជាធាតុផ្សំសេដ្ឋកិច្ចក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់សម្ព័ន្ធភាពគណបក្សប្រឆាំងនេះបានធ្វើឡើងចំខួបលើកទី ៩ នៃរដ្ឋប្រហារយោធាឆ្នាំ ២០១៤ នៅក្នុងប្រទេសថៃ។
សហរដ្ឋអាមេរិកនិងប្រទេស Papua New Guinea បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ ដែលផ្នែកមួយនៃកិច្ចព្រមព្រៀងនេះត្រូវគេរំពឹងថានឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចប្រើប្រាស់ដែនទឹករបស់ប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិកមួយនេះបាន។
គណបក្សភ្លើងទៀន បានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) ច្រានចោលសំណើសុំចុះឈ្មោះរបស់គណបក្ស ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ។
ព័ត៌មានផ្សេងទៀត
No media source currently available