គណៈវិនិច្ឆ័យតុលាការសហព័ន្ធនៅក្នុងរដ្ឋ New York បានសម្រេចឱ្យមានការផ្ដល់ប្រាក់ចំនួន ៥ លានដុល្លារដល់អ្នកស្រី E. Jean Carroll បន្ទាប់ពីបានសន្និដ្ឋានថាអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រព្រឹត្តិការបំពានផ្លូវភេទលើអ្នកស្រីកាលពី ២០ ឆ្នាំមុន
ខណៈការបោះឆ្នោតជាតិឆ្នាំ ២០២៣ ខិតជិតមកដល់នាខែកក្កដាខាងមុខ ក្រុមអ្នកបោះឆ្នោតវ័យក្មេង ក្រោមអាយុ ៣០ ឆ្នាំ ដែលជាអ្នកបោះឆ្នោតលើកដំបូង កំពុងនាំគ្នាសម្លឹងមើលលើគោលនយោបាយចម្បងៗក្នុងការអភិវឌ្ឍប្រទេសរបស់គណបក្សនយោបាយ។
ប្រទេសមីយ៉ាន់ម៉ាបានជាប់ផុងនៅក្នុងភាពចលាចលតាំងពីយោធាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក។
ភរិយារបស់លោក ថាច់ សេដ្ឋា បានចាត់ទុកការចោទប្រកាន់ផ្សេងទៀតលើស្វាមី ជារឿងអយុត្តិធម៌ និងជាការបិទសិទ្ធិសេរីភាពនយោបាយរបស់លោក។
ការលើកឡើងដូច្នេះរបស់លោកបានបង្កឱ្យមានភាពចម្រូងចម្រាស់ ដោយសារតែលោក Vladimir Putin ដែលត្រូវបានតុលាការ ICC ចេញដីកាចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទកំពូលនៅខែសីហាខាងមុខនៅអាហ្វ្រិកខាងត្បូង។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានប្រាប់ក្រុមសមាជិកសភាកាលពីសប្តាហ៍មុនថា លទ្ធភាពរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកក្នុងការបង់ថ្លៃវិក្កយបត្រចំណាយនានារបស់រដ្ឋាភិបាលនោះ នឹងត្រូវអស់នៅត្រឹមថ្ងៃទី១ ខែមិថុនាខាងមុខនេះ។
កាណាដាបានបណ្តេញអ្នកការទូតចិនម្នាក់ដែលត្រូវចោទប្រកាន់ថា បានបំភ័យសមាជិកសភាកាណាដាម្នាក់ដែលបានរិះគន់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់អ្នកចូលរួមនៅក្នុងពិធីក្បួនព្យុះហយាត្រាទិវាជ័យជម្នះប្រចាំឆ្នាំនៅថ្ងៃអង្គារនេះថា «សង្គ្រាមពិតប្រាកដ» ត្រូវបានធ្វើឡើងដោយក្រុមបស្ចិមប្រទេសប្រឆាំងនឹងរុស្ស៊ី។
មន្ត្រីគណបក្សភ្លើងទៀនបួនរូបទៀតបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានរិះគន់បក្សភ្លើងទៀនថា មានការប្រកាន់បក្ខពួក មានអំពើពុករលួយជាដើម ខណៈអ្នកនាំពាក្យបក្សថា ការចុះចូលជាមួយគណបក្សកាន់អំណាចនៅមុនការបោះឆ្នោត ជារឿងធម្មតា ជាពិសេសមុនការបោះឆ្នោត។
លោក ផុន សុភា និងលោក អ៊ី មុយលី នៃគណបក្សភ្លើងទៀន ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ និងមន្ត្រីរាជការ។ មន្ត្រីគណបក្សបានចាត់ទុកចំណាត់ការនេះថា ជាការដាក់គំនាប និងគំរាមកំហែងផ្នែកនយោបាយលើពួកគេ។
លោក រ៉ុង ឈុន បានប្រាប់វីអូអេថា លោកនឹងដកខ្លួនចេញ ដើម្បីធានាថាគណបក្សភ្លើងទៀនអាចចូលរួមបោះឆ្នោតបានដោយមិនមានឧបសគ្គ ក្រោយបង្គាប់របស់គ.ជ.ប ក្រោមហេតុផលថា លោកត្រូវបានផ្តន្ទាទោស ហើយមិនទាន់មាននីតិសម្បទានៅឡើយ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារបានដឹកនាំក្រុមមន្ត្រីរបស់លោក ទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន។
ព័ត៌មានផ្សេងទៀត
No media source currently available