គណបក្សប្រឆាំងក្នុងប្រទេសថៃបានប្រកាសបង្កើតសម្ព័ន្ធភាពគណបក្សប្រឆាំងដែលមាន៨គណបក្ស ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតសាកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា សមត្ថកិច្ចរកឃើញថាវគ្គបណ្តុះបណ្តាលរបស់លោក ថេង សាវឿន បង្កប់អត្ថន័យញុះញង់ឲ្យមានបដិវត្តន៍កសិករ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រតិកម្មទៅនឹងតំណាងទូតបរទេស ដែលលោកថាប្រើប្រាស់ស្តង់ដារពីរ និងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងនោះមានករណីលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ផងដែរ។
គណបក្ស Move Forward និងគណបក្ស Pheu Thai ឈ្នះបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុនដោយបានផ្ដួលគណបក្សអភិរក្សនិយមដែលគាំទ្រដោយយោធារាជានិយមដែលបានដឹកនាំរដ្ឋាភិបាលតាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។
លោក ថេង សាវឿន និងសហការីរបស់លោក២នាក់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុន ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី។
ក្រុមអ្នកវិភាគបានថ្លែងថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងការពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីគឺជាការវាយប្រហារដ៏ធំមួយសម្រាប់រដ្ឋាភិបាលក្រុងកង់បេរ៉ា។
លោក Assad ត្រូវគេរំពឹងថា នឹងថ្លែងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់នៅថ្ងៃសុក្រនេះ ជាមួយនឹងមេដឹកនាំអារ៉ាប់ដទៃទៀតផងដែរ។
យោធាអ៊ុយក្រែនបាននិយាយតាមប្រព័ន្ធ Telegram ថា យន្តហោះរុស្ស៊ី ស្ថិតនៅលើអាកាសហើយថាមានការគំរាមវាយប្រហារពីគ្រាប់ម៉ីសីល Kinzhal ដែលមានល្បឿនលឿនជាងសំឡេងទៅលើគ្រប់តំបន់។
ក្រុមមេដឹកនាំប្រទេសប្រជាធិបតេយ្យដ៏មានអំណាចបំផុតលើលោក ហៅកាត់ថា G7 បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីរបៀបថ្មីៗក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ចំពោះការឈ្លានពានប្រទេសអ៊ុយក្រែនអស់១៥ខែមកហើយ។
កូរ៉េខាងត្បូងមិនមែនជាសមាជិកនៃក្រុមប្រទេស G7 ទេ ប៉ុន្តែត្រូវបានលោក Kishida អញ្ជើញឱ្យមកចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ជាមួយនឹងមេដឹកនាំនៃប្រទេសមួយចំនួនទៀត ដែលមិនមែនជាសមាជិកនៃក្រុមប្រទេស G7។
លោក Biden បាននិយាយប្រាប់លោក Kishida ថា សហរដ្ឋអាមេរិកនិងជប៉ុន «ឈរជាមួយគ្នាដើម្បីគុណតម្លៃដូចគ្នា» រួមមានការគាំទ្រអ៊ុយក្រែននិងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះសង្គ្រាមឈ្លានពានរបស់ខ្លួន។
អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះបានអំពាវនាវរកប្រាក់៣ពាន់លានដុល្លារដើម្បីយកទៅជួយជនរងគ្រោះដោយសារជម្លោះដែលបានផ្ទុះឡើងកាលពីខែមុននៅក្នុងប្រទេសស៊ូដង់។
ព័ត៌មានផ្សេងទៀត
No media source currently available