លោក Joe Biden និងលោក Kevin McCarthy បានជួបពិភាក្សាគ្នាម្ដងទៀតកាលពីថ្ងៃចន្ទអំពីការដំឡើងពិដានបំណុលរបស់អាមេរិក ហើយជាថ្មីម្ដងទៀតមិនសម្រេចបានការព្រមព្រៀងណាមួយទេ ស្របពេលដែលកាលបរិច្ឆេទផុតកំណត់ដែលអាមេរិកមិនអាចសងបំណុលរបស់ខ្លួនបានជាលើកដំបូងបង្អស់ឈានជិតចូលមកដល់។
ក្រុមគ្រួសាររបស់ថេង សាវឿន និងសហការីរបស់លោក២នាក់ បានអះអាងថាអាជ្ញាធរពន្ធនាគារខេត្តរតនគិរី មិនអនុញ្ញាតឲ្យពួកគេចូលសួរសុខទុក្ខឡើយ កាលពីព្រឹកថ្ងៃអង្គារ ក្រោមហេតុផលថាខ្លាចឆ្លងជំងឺកូវីដ។
មួយថ្ងៃក្រោយតុលាការខេត្តរតនគិរីចោទប្រកាន់ លោក ថេង សាវឿន និងសហការីរបស់លោក ពីបទចោទប្រកាន់«រួមគំនិតក្បត់» និងញុះញង់ ក្រុមគ្រួសារបានព្យាយាមទៅសួរសុខទុក្ខពួកគេទាំង ៣នាក់ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យចូលឡើយ ក្រោមហេតុផលខ្លាចឆ្លងជំងឺកូវីដ១៩។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងអំពីផលរំខានលើសេដ្ឋកិច្ចពិភពលោក ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើប្រទេសមួយចំនួន ក្នុងនោះមានប្រទេសកូរ៉េខាងជើង។
សហរដ្ឋអាមេរិកនិងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខចំនួន ២ កាលពីថ្ងៃចន្ទ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសប៉ាពូនូវែលហ្គីណេ។
គណបក្សប្រឆាំងក្នុងប្រទេសថៃបានប្រកាសបង្កើតសម្ព័ន្ធភាពគណបក្សប្រឆាំងដែលមាន៨គណបក្ស ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតសាកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា សមត្ថកិច្ចរកឃើញថាវគ្គបណ្តុះបណ្តាលរបស់លោក ថេង សាវឿន បង្កប់អត្ថន័យញុះញង់ឲ្យមានបដិវត្តន៍កសិករ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រតិកម្មទៅនឹងតំណាងទូតបរទេស ដែលលោកថាប្រើប្រាស់ស្តង់ដារពីរ និងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងនោះមានករណីលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ផងដែរ។
គណបក្ស Move Forward និងគណបក្ស Pheu Thai ឈ្នះបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុនដោយបានផ្ដួលគណបក្សអភិរក្សនិយមដែលគាំទ្រដោយយោធារាជានិយមដែលបានដឹកនាំរដ្ឋាភិបាលតាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។
លោក ថេង សាវឿន និងសហការីរបស់លោក២នាក់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុន ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី។
ក្រុមអ្នកវិភាគបានថ្លែងថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងការពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីគឺជាការវាយប្រហារដ៏ធំមួយសម្រាប់រដ្ឋាភិបាលក្រុងកង់បេរ៉ា។
លោក Assad ត្រូវគេរំពឹងថា នឹងថ្លែងសុន្ទរកថាមួយទៅកាន់កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់នៅថ្ងៃសុក្រនេះ ជាមួយនឹងមេដឹកនាំអារ៉ាប់ដទៃទៀតផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available