ស្របពេលដែលរូបភាពនានានៃសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានបង្កការភ័យខ្លាចនៅជុំវិញពិភពលោក ពលរដ្ឋនៅរដ្ឋធានីនៃប្រទេសអ៊ីតាលីបានដើរក្បួននៅក្នុងសប្ដាហ៍កន្លងទៅនេះ ដើម្បីរំឭកខួប៨០ឆ្នាំនៃការប្រមូលផ្ដុំសហគមន៍ជនជាតិជ្វីសដោយពួកណាស៊ីនៅក្នុងសង្គ្រាមលោកលើកទី២។
សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានព្រមានជាថ្មីថា ខ្លួននឹងការពារប្រទេសហ្វីលីពីន ក្នុងករណីដែលមានការវាយប្រហារប្រដាប់អាវុធណាមួយលើប្រទេសនេះ នៅក្រោមសន្ធិសញ្ញាឆ្នាំ១៩៥១ ដែលខ្លួនមានជាមួយហ្វីលីពីន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២២ ខែតុលា អង្គការទាំងនោះបានស្នើឱ្យ បញ្ឈប់ការចោទប្រកាន់នយោបាយ ហើយអនុវត្តស្មារតីបង្រួបបង្រួមគ្នា។
សមាជិករដ្ឋសភាសហរដ្ឋអាមេរិកចំនួន៩នាក់ខាងគណបក្សសាធារណរដ្ឋ ដែលមិនសូវមានឈ្មោះបោះសំឡេងក្នុងចំណោមពលរដ្ឋអាមេរិកាំង បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេនឹងឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានរដ្ឋសភាអាមេរិក។
យោធាអ៊ីស្រាអែលបានវាយប្រហារតាមអាកាសនៅថ្ងៃចន្ទនេះនៅក្នុងតំបន់ហ្កាហ្សា ស្របពេលដែលបណ្ដារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបបានជួបប្រជុំគ្នាដើម្បីពិចារណាអំពីការអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នាបែបមនុស្សធម៌។
លោកប្រធានាធិបតី Joe Biden ត្រឡប់ពីប្រទេសអ៊ីស្រាអែលមកសហរដ្ឋអាមេរិកវិញ ដោយមិនបានជួបជាមួយមេដឹកនាំប៉ាឡេស្ទីន ឬអារ៉ាប់ ទោះបីជាមានការចរចារការទូតជាច្រើនថ្ងៃដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ក៏ដោយ។
ជារៀងរាល់ឆ្នាំ ពលរដ្ឋនីហ្សេរីយ៉ាជាង ៩ ម៉ឺននាក់តែងតែទៅទស្សនាទីសក្ការបូជាបែបសាសនានៅតំបន់មជ្ឈិមបូព៌ា។ អាជ្ញាធរនីហ្សេរីយ៉ាបានថ្លែងថា ពួកគេបារម្ភអំពីការកើនឡើងនៃអំពើហិង្សានៅទីនោះ។
មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនបានឱ្យដឹងថា គណបក្សនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា ដែលជាការបោះឆ្នោតអសកលមួយ នាពេលខាងមុខ ដោយនឹងជ្រើសរើសយកគណបក្សនយោបាយអាទិភាពណាមួយដែលស្ថិតក្នុងសម្ពន្ធភាពរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកនិងអូស្ត្រាលី បានចោទប្រកាន់ប្រទេសចិនអំពីការលួចកម្មសិទ្ធិបញ្ញាក្នុងកម្រិតខ្ពស់មួយមិនធ្លាប់មានពីមុន។
ប្រទេសទាំងពីរធ្លាប់មានការប៉ះទង្គិចគ្នាជាច្រើនលើករួចមកហើយនៅក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសនៅតំបន់ជម្លោះ Second Thomas Shoal ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly។
ស្ថានទូតសហរដ្ឋអាមេរិកនៅអ៊ីស្រាអែលបានព្រមានថាជនបរទេសទាំងឡាយណាដែលប៉ុនប៉ងចាកចេញពីតំបន់ហ្កាហ្សានៅពេលច្រកព្រំដែនបើក«គួររំពឹងថាមានភាពចលាចលនិងគ្មានរបៀបរៀបរយនៅផ្នែកទាំងពីរនៃច្រកនេះ»។
ក្រោយពីបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» រវាងភាគីគណបក្សនយោបាយមិនកាន់អំណាចចំនួនបួនកាលពីសប្តាហ៍មុនរួចមក មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀននៅថ្ងៃសុក្រនេះលើកឡើងថា ពួកគេនឹងបង្កើតគណបក្សថ្មីមួយរួមគ្នា បើសិនមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ អ្នកវិភាគយល់ឃើញថា
ព័ត៌មានផ្សេងទៀត
No media source currently available