អតីតអភិបាលខេត្ត Central Java លោក Ganjar Pranowo បានប្រាប់កម្មវិធីជួបជុំមួយដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកថា លោកនឹងធានាបាននូវភាពប្រាកដប្រជាផ្នែកច្បាប់សម្រាប់អ្នកវិនិយោគទុនបរទេស និងជំរុញការប្រមូលពន្ធនៅក្នុងសេដ្ឋកិច្ចដែលមានតម្លៃរាប់លានលានដុល្លារ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងតួកគីកំពុងរីកកាន់តែធំឡើង ដោយភាគីនីមួយៗចោទប្រកាន់គ្នាទៅវិញទៅមកពីការគំរាមកំហែងសន្តិសុខ។
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ស្របពេលដែលភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នានិងធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅលើពិភពលោក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានសន្យាកាលពីថ្ងៃអង្គារថានឹងដណ្ដើមកាន់កាប់ឡើងវិញនូវតំបន់នានារបស់អ៊ុយក្រែនដែលកងទ័ពរុស្ស៊ីកំពុងត្រួតត្រានៅពេលបច្ចុប្បន្ន។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារតាមអាកាសសំដៅលើទីតាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ក៏ដូចជាលើទីតាំងយោធានៅក្នុងប្រទេសស៊ីរីផងដែរ។
គណបក្សប្រជាជនកម្ពុជាបានចងសម្ពន្ធភាពជាមួយគណបក្សនយោបាយចំនួន២៧ទៀត នៅថ្ងៃពុធនេះ ដែលលោក ហ៊ុន សែន ប្រធានគណបក្សកម្ពុជាអះអាងថា សម្ពន្ធភាពនេះធ្វើឡើងដើម្បីបង្កើតមិត្ត។
អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធនេះ បានព្រមានកម្ចាត់អង្គការក្រៅរដ្ឋាភិបាល និងក្រុមមួយចំនួនដែលលោកថា នៅមានគម្រោងធ្វើបដិវត្តន៍ពណ៌ប្រឆាំង និងចង់ផ្តួលរលំរដ្ឋាភិបាល។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមុនថា លោក Li Shangfu កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយសង្ស័យថាមានអំពើពុករលួយទាក់ទងនឹងលទ្ធកម្មឧបករណ៍និងការអភិវឌ្ឍន៍។
លោក John Kirby និយាយថា អាមេរិកនឹងមិនអនុញ្ញាតឱ្យការគំរាមកំហែងទាំងនេះគ្មានការប្រឆាំងនោះទេ។ ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការពារជាតិអាមេរិកនិយាយថា ពួកកងជីវពលផ្សេងៗនៅអ៊ីរ៉ាក់និងស៊ីរីទំនងប្រុងប្រៀបពង្រីក«សង្គ្រាមនោះឱ្យធំ» ក្នុងប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់រុស្ស៊ីលើតំបន់ពីរកន្លែងនៃប្រទេសអ៊ុយក្រែនបានធ្វើឱ្យមនុស្សយ៉ាងតិច ៨ នាក់រងរបួស។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងធ្វើទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនៅយប់ថ្ងៃព្រហស្បតិ៍ខាងមុខ។ នេះគឺជាដំណើរទស្សនកិច្ចមួយដែលគេយល់ឃើញថាជាការបើកផ្លូវសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់បន្ថែមទៀតរវាងសហរដ្ឋអាមេរិកនិងចិន។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទៅបំពេញទស្សនកិច្ចប្រទេសអ៊ីស្រាអែលនៅថ្ងៃអង្គារនេះ ដោយលោកបានក្លាយជាមេដឹកនាំពិភពលោកថ្មីបំផុតដែលនាំទាំងសារសាមគ្គីភាពជាមួយអ៊ីស្រាអែលបន្ទាប់ពីការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់ និងជំរុញការការពារជនស៊ីវិលនៅក្នុងតំបន់ Gaza Strip។
ព័ត៌មានផ្សេងទៀត
No media source currently available