អាមេរិកចូលរួមក្នុងវិបត្តិអ៊ីស្រាអែល-ហាម៉ាស់ ខណៈចិននិងរុស្ស៊ីបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅនៅប៉េកាំង
- Cindy Saine
លោកប្រធានាធិបតី Joe Biden ត្រឡប់ពីប្រទេសអ៊ីស្រាអែលមកសហរដ្ឋអាមេរិកវិញ ដោយមិនបានជួបជាមួយមេដឹកនាំប៉ាឡេស្ទីន ឬអារ៉ាប់ ទោះបីជាមានការចរចារការទូតជាច្រើនថ្ងៃដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ក៏ដោយ។ ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់កាន់តែតានតឹង ហើយតំបន់កំពុងឡើងកម្តៅដោយសារការផ្ទុះនៅមន្ទីរពេទ្យហ្កាហ្សា លទ្ធភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីទប់កុំឱ្យសង្រ្គាមរាលដាលកាន់តែធំ កំពុងប្រឈមការស្មុគស្មាញកាន់តែច្រើនឡើង។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការទូតជាន់ខ្ពស់នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលដូចតទៅ៖