ក្រោយពីបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» រវាងភាគីគណបក្សនយោបាយមិនកាន់អំណាចចំនួនបួនកាលពីសប្តាហ៍មុនរួចមក មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀននៅថ្ងៃសុក្រនេះលើកឡើងថា ពួកគេនឹងបង្កើតគណបក្សថ្មីមួយរួមគ្នា បើសិនមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ អ្នកវិភាគយល់ឃើញថា
មុនថ្ងៃគម្រប់ខួបទី៣២ឆ្នាំនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ស្មារតីនៃកិច្ចព្រមព្រៀងនេះមិនមានការអនុវត្តបានពេញលេញនៅឡើយ ដោយសារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ
ការដាក់ទណ្ឌកម្មនោះផ្អឹបទុកនូវទ្រព្យសម្បត្តិរបស់ក្រុមហាម៉ាស់នៅក្នុងសហរដ្ឋអាមេរិក ហើយនឹងហាមឃាត់ការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយក្រុមជនសកម្មប្រយុទ្ធមួយនេះ។
សមាជិកនៃគណបក្សសាធារណរដ្ឋទាំងអស់ មិនទាន់បានត្រៀមខ្លួនដើម្បីលើក លោក Jordan ដែលជាប្រធានគណៈកម្មាធិការនីតិកម្មរដ្ឋសភាឱ្យទទួលតំណែងជាន់ខ្ពស់ បន្ទាប់ពីប្រធានាធិបតីនិងអនុប្រធានាធិបតីទេ។
ដោយហៅមេដឹកនាំរុស្ស៊ីថា «ជាមិត្តភ័ក្តចាស់របស់ខ្ញុំ» ប្រធានាធិបតីចិនលោក Xi បាននិយាយថា ជំនឿទុកចិត្តផ្នែកនយោបាយរវាងប្រទេសចិននិងរុស្ស៊ី មានភាពកាន់តែស៊ីជម្រៅឡើង ដោយភាគីទាំងពីរបានចែករំលែក «ការសម្រសម្រួលយុទ្ធសាស្ត្រដោយប្រសិទ្ធិភាពនិងជិតស្និទ្ធ»។
លោកBiden ជួបជាមួយមេដឹកនាំអ៊ីស្រាអែល ដើម្បីសម្តែងការគាំទ្ររបស់អាមេរិកចំពោះប្រទេសសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយនេះ ក៏ប៉ុន្តែកិច្ចប្រជុំសំខាន់មួយនៅក្នុងប្រទេសហ្ស៊កដានីជាមួយមេដឹកនាំអារ៉ាប់នានា ត្រូវបានលុបចោលវិញក្រោយមានការផ្ទុះនៅក្នុងមន្ទីពេទ្យនោះ។
ក្នុងសាលសវនាការ លោក ថាច់ សេដ្ឋា ស្រែកផ្តាំមន្ត្រីទូតឱ្យជួយស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជា ខណៈភរិយានិងមេធាវីការពារក្តីមិនពេញចិត្តនឹងការសម្រេចនេះ។
អ្នកស្រីចៅក្រម Tanya Chutkan បានហាមឃាត់លោក Trump ដែលជាគូប្រជែងនាំមុខដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ មិនឱ្យវាយប្រហារលើរដ្ឋអាជ្ញា សាក្សីដែលអាចមានណាម្នាក់ និងបុគ្គលិករបស់ចៅក្រម។
ខណៈវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកាន់តែអូសបន្លាយ និងយ៉ាប់យ៉ឺនក្រោយរដ្ឋប្រហារកាលពីឆ្នាំ២០២១ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានប្រកាសពីគម្រោងធ្វើដំណើរទៅកាន់ប្រទេសមួយនេះម្តងទៀត ដើម្បីសម្របសម្រួលបញ្ចប់វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
អតីតសមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សភ្លើងទៀន លោកស៊ុន ចន្ធី អះអាងថាលោកបង្កើតគណបក្សនយោបាយថ្មីមួយ គឺដើម្បីរួមចំណែកដល់ការស្តាឡើងវិញនូវដំណើរការប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអ្នកស្រី Penny Wong បានប្រាប់បណ្ដាញព័ត៌មាន Australian Broadcasting Corp កាលពីថ្ងៃទី ១០ ខែតុលាថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់លើអ៊ីស្រាអែលគឺជាអំពើ «គួរឱ្យស្អប់ខ្ពើម» ។
លោក Scalise បានថ្លែងថា គណបក្សសាធារណរដ្ឋជាក្រុមភាគច្រើន «ត្រូវតែប្រមូលផ្តុំគ្នាហើយមិនទាន់មានការណ៍នេះនៅឡើយទេ»។
ព័ត៌មានផ្សេងទៀត
No media source currently available