មានមនុស្សយ៉ាងហោចណាស់ក៏ចំនួន២៩នាក់ដែរ បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងធំមួយ នៅក្នុងជំរំប្រមូលផ្តុំជនភៀសខ្លួនពីផ្ទះសម្បែងក្នុងប្រទេស នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំដែនប្រទេសចិន។ នេះបើតាមប្រភពមួយចំនួននៅក្នុងតំបន់។
មហាសន្និបាតអង្គការសហប្រជាជាតិនឹងរៀបចំការបោះឆ្នោតមួយនៅថ្ងៃអង្គារនេះសម្រេចថាតើនឹងអនុញ្ញាតឱ្យរុស្ស៊ីចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.វិញ ឬក៏អត់ ក្នុងពេលជិតពីរឆ្នាំក្រោយមកបន្ទាប់ពីខ្លួនបានដកប្រទេសនេះចេញពីក្រុមប្រឹក្សានេះ ក្រោយពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។
អ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅរាប់រយកន្លែងនៅក្នុងតំបន់ Gaza កាលពីយប់មិញ គឺក្នុងពេលប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីលោក Benjamin Netanyahu បាននិយាយថា កងកម្លាំងប្រទេសរបស់លោក «ទើបចាប់ផ្ដើម» ប្រយុទ្ធតតាំងនឹងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់វិញ។
លោក Milley បាននិយាយថា៖ «គឺឯកសារ [រដ្ឋធម្មនុញ្ញ] នោះហើយដែលយើងទាំងអស់គ្នាជាទាហានបានស្បថសច្ចាប្រណិធានថា ការពារប្រឆាំងនឹងសត្រូវទាំងអស់ទាំងក្នុងនិងក្រៅប្រទេស»។ លោកបានសង្កត់ធ្ងន់លើពាក្យថា «ទាំងអស់» ក្នុងពាក្យ «សត្រូវទាំងអស់» និងពាក្យថា «និង» នៅចន្លោះពាក្យ «ខាងក្នុងនិងក្រៅប្រទេស»។
សេចក្តីប្រកាសមួយដែលត្រូវបានចេញផ្សាយដោយការិយាល័យព័ត៌មានរបស់លោក បានឱ្យដឹងថា៖ «លោកប្រធានាធិបតី Erdogan បានថ្លែងថា ប្រទេសតួកគីកំពុងប្រឹងប្រែងបញ្ចប់ជម្លោះនៅក្នុងតំបន់ ហើយធានាភាពស្ងប់ចិត្តតាមតែអាចធ្វើទៅបាន»។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាមានស្ថានភាពយ៉ាប់ខ្លាំង មុនពេលការប្រយុទ្ធគ្នាទាំងនេះ។ ហើយបច្ចុប្បន្ននេះ វានឹងកាន់តែយ៉ាប់ខ្លាំងជាងមុនទៀត»។
លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យមាន«ការវាយដណ្តើមគ្រប់គ្រងទាំងស្រុង»លើតំបន់ហ្គាហ្សា ដោយលើកឡើងថា អាជ្ញាធរអាចនឹងកាត់ផ្តាច់ចរន្តអគ្គិសនី និងរាំងខ្ទប់ការនាំចូលម្ហូបអាហារនិងប្រេងសាំង។
អំឡុងពេលមានការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ គណបក្សប្រឆាំងភ្លើងទៀន បានស្នើយ៉ាងទទូចឱ្យអាជ្ញាធរដោះលែងអ្នកទោសមនសិការ ខណៈសកម្មជនមួយចំនួនដែលបានចេញវីដេអូសុំទោសរដ្ឋាភិបាល និងប្រធានគណបក្សប្រជាជនកម្ពុជាលោកហ៊ុន សែន ត្រូវបានដោះលែងជាបន្តបន្ទាប់។
រដ្ឋាភិបាលកម្ពុជាប្រកាសថ្កោលទោសចំពោះអំពើហិង្សាទាំងឡាយដែលបានកើតឡើងក្នុងការវាយប្រយុទ្ធគ្នានោះ ដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុតដើម្បីស្វែងរកការចរចា និងបទឈប់បាញ់។
នៅមុនការបោះឆ្នោតរបស់គណៈរដ្ឋមន្ត្រី លោក Netanyahu បានប្រកាសថា អ៊ីស្រាអែលនឹង «ធ្វើការសងសឹកយ៉ាងខ្លាំងក្លា» ប្រឆាំងនឹងក្រុមហាម៉ាស់
អាជ្ញាធរគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានរាប់ឃើញជនចំណាកស្រុក ២៣២.៩៧២នាក់ នៅតាមព្រំដែននិរតីកាលពីខែសីហា ដែលជាតួលេខមាននៅពេលនោះ។
អភិបាលតំបន់ Kharkivលោក Oleh Syniehubov បានប្រាប់ទូរទស្សន៍ BBC ថា មនុស្ស ១ភាគ៥នៅក្នុងភូមិនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារភេរវកម្មតែមួយលើកនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available