វិភាគបានកត់សម្គាល់ថា កិច្ចសហការ ឬគំនិតផ្តួចផ្តើមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមនេះ គឺជាការសាកល្បងសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ចំពោះការដោះស្រាយបញ្ហាដែលបន្សល់ទុកតាំងពីរដ្ឋាភិបាលជំនាន់មុន។
លោក សេង វណ្ណលី កត់សម្គាល់ថា ការបង្កើនជំនួយសព្វាវុធនេះក៏ជាយុទ្ធសាស្ត្រការទូតយោធារបស់ឥណ្ឌូណេស៊ី ដែលឥណ្ឌូណេស៊ីចង់បង្ហាញខ្លួនជា «បងធំដែលមានឥទ្ធិពលយោធាក្នុងតំបន់» ក្នុងពេលដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ការត្រៀមបង្រ្កាបការប្រមូលផ្តុំនៅថ្ងៃទី១៨ ខែសីហា គឺជាការធានានូវសេចក្តីសុខទាំងអស់គ្នា។
មន្រ្តីនៃក្រសួងការពារជាតិអះអាងថា ការផ្តល់នាវាពីសំណាក់ប្រទេសចិន គឺធ្វើឡើងតាមសំណើរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារកម្ពុជា។ មន្រ្តីបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
នៅដើមសប្តាហ៍នេះ សកម្មជនគណបក្សកម្លាំងជាតិម្នាក់ទៀត គឺលោក ជិន ប៊ុណ្ណារ័ត្ន ដែលជាអគ្គនាយករដ្ឋបាលរបស់គណបក្សត្រូវបានចាប់ខ្លួន ក្រោមបទចោទញុះញង់។ ភរិយារបស់សកម្មជនរូបនេះអះអាងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីជារឿងអយុត្តិធម៌មួយ។
អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិដែលមានសញ្ជាតិអាមេរិកាំង លោក មាជ សុវណ្ណារ៉ា ស្នើកុំឱ្យយកសំណុំរឿងដែលតុលាការខេត្តរតនគិរីចេញដីកាចាប់ខ្លួនរូបលោកដែលជារឿងមួយឆ្នាំមកហើយ មកភ្ជាប់នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA។
ពលរដ្ឋចម្រុះជាតិសាសន៍ ជាពិសេសសហគមន៍ខ្មែរនៃទីក្រុង Lowellនិងបេក្ខជនឈ្មោះបោះឆ្នោតថ្នាក់រដ្ឋបានធ្វើសកម្មភាពទាក់ទាញសន្លឹកឆ្នោតអ្នកគាំទ្ររៀងៗខ្លួន ក្រោយពីការបោះឆ្នោតថ្នាក់ក្រុងចុងក្រោយបំផុតមានអ្នកទៅបោះឆ្នោតតិច។
ជនភៀសខ្លួនម្នាក់គឺលោក ចាប គង់ បានចាត់ទុកខ្លួនឯងថាមានសំណាងជាងគេក្នុងចំណោមជនភៀសខ្លួនផ្សេងទៀត ដោយសារលោកមិនបានឆ្លងកាត់របបខ្មែរក្រហម។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ឱ្យផ្លាស់ទីចេញពីតំបន់ជិតផ្លូវអន្ទង់អាំងជាដាច់ខាត និងដកហូតទីតាំងដីនោះទុកជាសម្បត្តិរដ្ឋ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ត្រូវបានដកស្រង់សម្តីដោយវិទ្យុបារាំង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ថា ជំនួយនាវាចម្បាំងចិនពីរគ្រឿងនេះជាសំណើរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា។
តុលាការកំពូលនាព្រឹកថ្ងៃចន្ទនេះបានបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA ក្នុងសំណុំរឿងបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល កាលពីជាង១០ឆ្នាំមុន។
លោក គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្របានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញានេះ ក្នុងអាយុ៩៤ឆ្នាំ។
ព័ត៌មានផ្សេងទៀត
No media source currently available