សហមេធាវីលោក កឹម សុខា លើកឡើងថា ការលើកពេលនេះប៉ះពាល់សិទ្ធិសេរីភាពរបស់អតីតមេបក្សប្រឆាំងរូបនេះ និងស្នើឱ្យពន្លឿនដំណើរការជំនុំជម្រះក្តីឱ្យបានឆាប់។
អ្នកតាមដានកត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពផ្អែមល្ហែម ស្របពេលឆ្នាំ ២០២៤ នេះ គឺជាឆ្នាំនៃ«ការផ្លាស់ប្តូរប្រជាជននិងប្រជាជន» រវាងប្រទេសទាំងពីរ។
អ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សថា អង់គ្លេសជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូច្នេះប្រទេសនេះមានតួនាទីក្នុងការជួយលើកកម្ពស់ការគោរពសិទ្ធិនយោបាយ និងសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងទៀតរបស់ប្រជាជនកម្ពុជា។
មូលនិធិនេះត្រូវបានផ្តល់ជូនកម្ពុជាតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។
លោក ផន ផាន់ណា គឺជាសកម្មជនគណបក្សប្រឆាំង ដែលបានភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសថៃកាលពីពីរឆ្នាំមុន បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុងសំណុំរឿងគាំទ្រការវិលត្រឡប់របស់មេដឹកនាំនយោបាយជំទាស់គឺលោក សម រង្ស៊ី មកប្រទេសកម្ពុជា។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ យល់ថា រដ្ឋាភិបាលគួរតែបង្កើនការយកចិត្តទុកដាក់បន្ថែមលើគណនេយ្យភាព និងតម្លាភាព លើការប្រើប្រាស់ថិវកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ។
អ្នកតាមដានមើលឃើញថា ការកសាងវិមានរដ្ឋធម្មនុញ្ញនេះល្អតែរូបភាព ព្រោះរដ្ឋាភិបាលមិនបានអនុវត្តពេញលេញទៅតាមខ្លឹមសារនៃច្បាប់កំពូលរបស់ជាតិមួយនេះ។
អ្នកឃ្លាំមើលការវវឌ្ឍសង្គមកម្ពុជាមួយចំនួនយល់ឃើញថា ការសម្រេចចិត្តនេះជារឿងត្រឹមត្រូវ និងឆ្លាតវៃរបស់រដ្ឋាភិបាលកម្ពុជាដែលបានធ្វើទៅតាមសេចក្តីប្រាថ្នារបស់ពលរដ្ឋដែលខ្វល់ខ្វាយអំពីបញ្ហាបូរណភាពទឹកដី និងសម្បត្តិធនធានធម្មជាតិនៅក្នុងប្រទេស។
អ្នកតាមដានលើកឡើងពីភាពចម្រូងចម្រាសនៃការអនុវត្តរបស់រដ្ឋាភិបាលទៅតាមស្មារតីរដ្ឋធម្មនុញ្ញកន្លងមកដោយពួកគេបានកត់សម្គាល់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានបន្តដើរថយក្រោយ ខណៈច្បាប់កំពូលរបស់ជាតិមួយនេះត្រូវបានអ្នកនយោបាយធ្វើវិសោធនកម្មចំនួន១០ដងរួចមកហើយ។
លោកចាត់ទុកថាការដកនេះគឺជា«ការដកអាវុធ»ចេញពីដៃក្រុមប្រឆាំង។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ត្រូវបានចៅក្រមស៊ើបសួរដាក់បម្រាមចំនួន៥ចំណុចដើម្បីអាចឱ្យលោកបន្តស្ថិតនៅក្រៅឃុំ។
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីលើកឡើងថា ក្រសួងកំពុងពិភាក្សាជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះដើម្បីស្វែងរកដំណោះស្រាយ ចៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ។
ព័ត៌មានផ្សេងទៀត
No media source currently available