អ្នកចម្រៀងខ្មែរអាមេរិកាំង លោក ស៊ូព ផា (Soup Pha) មើលឃើញថា ដំណើរត្រឡប់ទៅសិក្សានិងភ្ជាប់ខ្លួនទៅនឹងវប្បធម៌កំណើតតាមរយៈសិល្បៈរបស់លោក ជាការព្យាបាលផ្លូវចិត្ត និងជាវិថីដែលនាំឲ្យ លោកទទួលបានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងជីវិត។
នៅក្នុងជំនួបមួយនៅថ្ងៃសុក្រនេះ មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា លោកត្រៀមខ្លួនរួចជាស្រេចនៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី គឺលោក Prabowo Subianto
លោក មាជ សុវណ្ណារ៉ា អះអាងថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីអាចធ្វើនយោបាយបែបអហិង្សានិងបែបសន្តិវិធី ប៉ុន្តែលោកត្រូវរង់ចាំមេធាវីការពារក្តីរបស់លោក គឺ លោក សឺន ជុំជួន ធ្វើការជាមួយតុលាការខេត្តរតនគិរី។
លោក ហ៊ុន ម៉ាណែត ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ថវិកាដែលប្រមូលបាននឹងយកទៅប្រើប្រាស់តាមគោលដៅ ជាជំហានៗ និងគ្រប់គ្រងឱ្យមានតម្លាភាពសម្រាប់ការធ្វើផ្លូវក្រវាត់ព្រំដែន។
វិភាគបានកត់សម្គាល់ថា កិច្ចសហការ ឬគំនិតផ្តួចផ្តើមនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមនេះ គឺជាការសាកល្បងសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ចំពោះការដោះស្រាយបញ្ហាដែលបន្សល់ទុកតាំងពីរដ្ឋាភិបាលជំនាន់មុន។
លោក សេង វណ្ណលី កត់សម្គាល់ថា ការបង្កើនជំនួយសព្វាវុធនេះក៏ជាយុទ្ធសាស្ត្រការទូតយោធារបស់ឥណ្ឌូណេស៊ី ដែលឥណ្ឌូណេស៊ីចង់បង្ហាញខ្លួនជា «បងធំដែលមានឥទ្ធិពលយោធាក្នុងតំបន់» ក្នុងពេលដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ការត្រៀមបង្រ្កាបការប្រមូលផ្តុំនៅថ្ងៃទី១៨ ខែសីហា គឺជាការធានានូវសេចក្តីសុខទាំងអស់គ្នា។
មន្រ្តីនៃក្រសួងការពារជាតិអះអាងថា ការផ្តល់នាវាពីសំណាក់ប្រទេសចិន គឺធ្វើឡើងតាមសំណើរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារកម្ពុជា។ មន្រ្តីបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។
នៅដើមសប្តាហ៍នេះ សកម្មជនគណបក្សកម្លាំងជាតិម្នាក់ទៀត គឺលោក ជិន ប៊ុណ្ណារ័ត្ន ដែលជាអគ្គនាយករដ្ឋបាលរបស់គណបក្សត្រូវបានចាប់ខ្លួន ក្រោមបទចោទញុះញង់។ ភរិយារបស់សកម្មជនរូបនេះអះអាងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីជារឿងអយុត្តិធម៌មួយ។
អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិដែលមានសញ្ជាតិអាមេរិកាំង លោក មាជ សុវណ្ណារ៉ា ស្នើកុំឱ្យយកសំណុំរឿងដែលតុលាការខេត្តរតនគិរីចេញដីកាចាប់ខ្លួនរូបលោកដែលជារឿងមួយឆ្នាំមកហើយ មកភ្ជាប់នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA។
ពលរដ្ឋចម្រុះជាតិសាសន៍ ជាពិសេសសហគមន៍ខ្មែរនៃទីក្រុង Lowellនិងបេក្ខជនឈ្មោះបោះឆ្នោតថ្នាក់រដ្ឋបានធ្វើសកម្មភាពទាក់ទាញសន្លឹកឆ្នោតអ្នកគាំទ្ររៀងៗខ្លួន ក្រោយពីការបោះឆ្នោតថ្នាក់ក្រុងចុងក្រោយបំផុតមានអ្នកទៅបោះឆ្នោតតិច។
ជនភៀសខ្លួនម្នាក់គឺលោក ចាប គង់ បានចាត់ទុកខ្លួនឯងថាមានសំណាងជាងគេក្នុងចំណោមជនភៀសខ្លួនផ្សេងទៀត ដោយសារលោកមិនបានឆ្លងកាត់របបខ្មែរក្រហម។
ព័ត៌មានផ្សេងទៀត
No media source currently available