នៅដើមសប្តាហ៍នេះ សកម្មជនគណបក្សកម្លាំងជាតិម្នាក់ទៀត គឺលោក ជិន ប៊ុណ្ណារ័ត្ន ដែលជាអគ្គនាយករដ្ឋបាលរបស់គណបក្សត្រូវបានចាប់ខ្លួន ក្រោមបទចោទញុះញង់។ ភរិយារបស់សកម្មជនរូបនេះអះអាងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីជារឿងអយុត្តិធម៌មួយ។
អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិដែលមានសញ្ជាតិអាមេរិកាំង លោក មាជ សុវណ្ណារ៉ា ស្នើកុំឱ្យយកសំណុំរឿងដែលតុលាការខេត្តរតនគិរីចេញដីកាចាប់ខ្លួនរូបលោកដែលជារឿងមួយឆ្នាំមកហើយ មកភ្ជាប់នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA។
ពលរដ្ឋចម្រុះជាតិសាសន៍ ជាពិសេសសហគមន៍ខ្មែរនៃទីក្រុង Lowellនិងបេក្ខជនឈ្មោះបោះឆ្នោតថ្នាក់រដ្ឋបានធ្វើសកម្មភាពទាក់ទាញសន្លឹកឆ្នោតអ្នកគាំទ្ររៀងៗខ្លួន ក្រោយពីការបោះឆ្នោតថ្នាក់ក្រុងចុងក្រោយបំផុតមានអ្នកទៅបោះឆ្នោតតិច។
ជនភៀសខ្លួនម្នាក់គឺលោក ចាប គង់ បានចាត់ទុកខ្លួនឯងថាមានសំណាងជាងគេក្នុងចំណោមជនភៀសខ្លួនផ្សេងទៀត ដោយសារលោកមិនបានឆ្លងកាត់របបខ្មែរក្រហម។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ឱ្យផ្លាស់ទីចេញពីតំបន់ជិតផ្លូវអន្ទង់អាំងជាដាច់ខាត និងដកហូតទីតាំងដីនោះទុកជាសម្បត្តិរដ្ឋ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ត្រូវបានដកស្រង់សម្តីដោយវិទ្យុបារាំង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ថា ជំនួយនាវាចម្បាំងចិនពីរគ្រឿងនេះជាសំណើរបស់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជា។
តុលាការកំពូលនាព្រឹកថ្ងៃចន្ទនេះបានបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA ក្នុងសំណុំរឿងបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល កាលពីជាង១០ឆ្នាំមុន។
លោក គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្របានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញានេះ ក្នុងអាយុ៩៤ឆ្នាំ។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសកាលពីថ្ងៃទី២០ ខែសីហាថា ពលរដ្ឋកម្ពុជាបានខាតបង់ប្រាក់ចំនួន ៤០ លានដុល្លារនៅក្នុងអំពើឆបោកតាមប្រព័ន្ធអនឡាញនោះ។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វីអូអេនៅថ្ងៃសុក្រនេះ ដោយច្រានចោលសេចក្តីរាយកាណ៍របស់កាសែត Bangkok Post
អភិបាលរងខេត្តព្រះសីហនុមួយរូបថ្លែងថា រដ្ឋាភិបាលបានសម្រេចបង្កើតក្រុងថ្មីមួយគឺក្រុងកំពង់សោម បន្ថែមលើក្រុងបច្ចុប្បន្នចំនួនពីររបស់ខេត្តនៅជាប់មាត់មួយ តែមន្ត្រីសិទ្ធិមនុស្សបារម្ភពីបញ្ហាគ្រឿងញៀននិងអសន្តិសុខ ដែលកំពុងកើតមានឡើងនៅលើទឹកដីខេត្តព្រះសីហនុ។
ក្រុមអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមហ៊ុន CIC បានប្រតិកម្មភា្លមៗទៅនឹងការអត្ថាធិប្បាយរបស់លោក គឹម សុខ និងបានច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Cambodia Daily និងថា អ្នកស្រី ពេជ ចន្ទមុន្នី គ្មានជាប់ពាក់ព័ន្ធនឹងលោក គុយ វ៉ាត នោះទេ។
ព័ត៌មានផ្សេងទៀត
No media source currently available