កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងអប់រំបានចេញសេចក្ដីណែនាំហាមមិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់។
ប៉ៃលិនជាតំបន់សម្បូររ៉ែត្បូងដ៏ល្បីនៅប្រទេសកម្ពុជាកាលពីសម័យដើម និងជាមូលដ្ឋានតស៊ូរបស់ក្រុមខ្មែរក្រហមដែលសម្បូរដោយមីន។
នៅដើមអាណត្តិទី៧នេះ ព្រះមហាក្សត្របានតែងតាំងអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការជាង១.៤០០នាក់ ដែលចំនួននេះកើនឡើងជិត៣ដង បើធៀបនឹងចំនួនមន្រ្តីជាន់ខ្ពស់កាលពីអាណត្តិមុន។
លោក ផន ផាន់ណា ចាត់ទុកការវាយប្រហារ នេះជាការគំរាមកំហែងផ្នែកនយោបាយមួយលើរូបលោក ដើម្បី«បំបាក់ស្មារតី»សកម្មជនគណបក្សជំទាស់ ដែលហ៊ានចេញមុខតវ៉ា។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់សន្និសីទព័ត៌មានមួយកាលពីថ្ងៃពុធថា សមត្ថកិច្ចបានឃាត់ខ្លួនទណ្ឌិតជាជនជាតិចិនឈ្មោះ ចិន សិនហាន (CHEN HSIN HAN) និងក្រុមប្រដាប់អាវុធចំនួន៦នាក់ដែលប្រព្រឹត្តអំពើឧក្រិដ្ឋនេះ។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ប្រទេសកម្ពុជាទទួលបានពិន្ទុ២៤ លើពិន្ទុអតិបរមា១០០ និងជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៨០ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ករណីនេះគឺជាការរំលោភបំពាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
បឹងតាមោក ឬបឹងទំនប់កប់ស្រូវ ដែលមានផ្ទៃដីចំនួន៣.២៣៩ហិកតា ត្រូវបានរដ្ឋាភិបាលដាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈអនុក្រឹត្យមួយកាលពីខែកុម្ភៈ ឆ្នាំ២០១៦។
ការចោទប្រកាន់ពីការឆបោកផ្នែកអចលនទ្រព្យមិនមែនជារឿងថ្មីនៅកម្ពុជានោះទេ ដែលការអនុវត្តច្បាប់មិនសូវតឹងរ៉ឹងនាំឱ្យមានការកើតចេញជាគម្រោង «ឆាប់មានរហ័ស» និងគម្រោងប្រកបដោយមហិច្ឆតាធំៗផ្សេងទៀតដែលមានបំណងពង្រឹងកេរិ៍្តឈ្មោះរបស់សេដ្ឋី។
លោក ហ៊ុន ម៉ាណែត មិនបានផ្តល់បទសម្ភាសន៍ និងតម្រុយច្រើននោះទេ អំពីទស្សនៈវិស័យរបស់លោកសម្រាប់កម្ពុជានិងពលរដ្ឋចំនួន ១៦ លាននាក់ក្នុងប្រទេសនេះ។
កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំនិងសមាជិកអតីតគណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកម្មមួយនៅទីក្រុង Lowell ស.រ.អ.ដោយប្រកាសមិនគាំទ្រការឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ហើយបានឱ្យដឹងពីផែនការនៃការតវ៉ាប្រឆាំងនឹងវត្តមានរបស់មេដឹកនាំរដ្ឋាភិបាលខ្មែរវ័យក្មេងរូបនោះនៅបុរីញូវយ៉ក។
ប្រជាសហគមន៍ដែលបានរងការចោទប្រកាន់ផ្សេងៗពីអាជ្ញាធរបានទាមទារឱ្យរដ្ឋាភិបាលអាណត្តិថ្មីជួយរកដំណោះស្រាយដល់ពួកគាត់ឱ្យបានឆាប់។ អ្នកការពារសិទ្ធិមនុស្សសង្កេតឃើញថា ទំនាស់នេះបានអូសបន្លាយជាច្រើនឆ្នាំមកហើយ ដូច្នេះប្រមុខរដ្ឋាភិបាលថ្មីគួររកយន្តការជាក់លាក់មួយដើម្បីដោះស្រាយបញ្ចប់រឿងនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available