មេដឹកនាំសហជីពជំរុញឱ្យមានដំណោះស្រាយដល់ក្រុមសហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរចាយអិន អាយប៊ីស ដែលត្រូវបានបញ្ឈប់ពីការងារតាំងពីឆ្នាំ២០២០មក ពោលគឺក្រោយការបង្កើតសហជីពឯករាជ្យមួយនៅក្នុងក្រុមហ៊ុននោះ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន ថ្លែងថា អាជ្ញាធរពាព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងផ្តន្ទាទោសមន្ត្រីនគរបាលដែលប្រើប្រាស់ហិង្សាវាយដំប្រជាពលរដ្ឋ។
លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោល បានរិះគន់ជាបន្តបន្ទាប់ថា ការរៀបចំបង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសកម្ពុជា គឺជាផ្នែកមួយនៃការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ។
អ្នកវិភាគថា ដំណើររបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនជាផ្នែកមួយនៃការស្វែងរកការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលទីក្រុងភ្នំពេញដែលនៅស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោក ស៊ី ជិនពីង (Xi Jinping)។
ក្រោយគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ កូនប្រុសច្បងរបស់លោក ហ៊ុន សែន ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ហើយនឹងចូលកាន់តំណែងជាផ្លូវការក្នុងពេលមួយសប្តាហ៍ទៀត។ លោក សម រង្ស៊ី ប្រតិកម្មនឹងការត្រៀមឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ថា ជាបែបផែននៃការផ្ទេរអំណាចខ្វះភាពស្របច្បាប់។
លោក Wang Yi បានក្លាយជាអ្នកការទូតជាន់ខ្ពស់បរទេសដំបូងគេបង្អស់ដែលបានជួបលោក ហ៊ុន ម៉ាណែត បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងជានាយករដ្ឋមន្រ្តីកម្ពុជាដោយនឹងកាន់អំណាចចាប់ពីថ្ងៃទី ២២ ខែសីហា។
លោក វ៉ាង យី បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសចិនលោក លោក វ៉ាង យី (Wang Yi) បានជួបជាមួយ លោក ហ៊ុន ម៉ាណែត ក្រោយត្រូវក្រោយលោកបានត្រូវចាត់តាំងជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ដោយនឹងកាន់អំណាច ចាប់ពីថ្ងៃទី២២ ខែសីហា។
ដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថាដើម្បីជួបពិភាក្សាជាមួយរដ្ឋាភិបាលថ្មី និងធានាថាទំនាក់ទំនងកម្ពុជានិងចិនគឺនៅដដែល។
ពួកគេក៏បានលើកទឹកចិត្តដល់រដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបើកទូលាយនូវលំហសេរីភាពដល់ពលរដ្ឋក្នុងការចូលរួម និងតាមដានកិច្ចការនយោបាយផងដែរ។
ការប្រើប្រាស់យានយន្តអគ្គិសនី បានរួមចំណែកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅបរិយាកាស ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុពិភពលោក។ នេះបើតាម កញ្ញា អ៊ុត សុខផល្គុន អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការ EnergyLab ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា កើតមានឡើងជាញឹកញាប់ ស្របពេលដែលចំនួនគ្រឿងញៀនដែលចាប់បានមានការកើនឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
ព័ត៌មានផ្សេងទៀត
No media source currently available