ពួកគេក៏បានលើកទឹកចិត្តដល់រដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបើកទូលាយនូវលំហសេរីភាពដល់ពលរដ្ឋក្នុងការចូលរួម និងតាមដានកិច្ចការនយោបាយផងដែរ។
ការប្រើប្រាស់យានយន្តអគ្គិសនី បានរួមចំណែកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅបរិយាកាស ដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុពិភពលោក។ នេះបើតាម កញ្ញា អ៊ុត សុខផល្គុន អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការ EnergyLab ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅកម្ពុជា កើតមានឡើងជាញឹកញាប់ ស្របពេលដែលចំនួនគ្រឿងញៀនដែលចាប់បានមានការកើនឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
លោកស្រី ឃួន សុដារី បច្ចុប្បន្នមានតួនាទីជាអនុប្រធានទី ២ នៃរដ្ឋសភា ហើយក៏ជាស្រ្តីទី ១ ដែលកាន់តំណែងជាអនុប្រធានរដ្ឋសភា។ លោកស្រីមានស្រុកកំណើតនៅខេត្តបាត់ដំបង ប៉ុន្តែលោកស្រីបានក្លាយជាអ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកណ្តាល តាំងពីអាណត្តិទី ២ ក្នុងឆ្នាំ ១៩៩៨ មក។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ដំណើរមកកាន់កម្ពុជារបស់រដ្ឋមន្ត្រីការបរទេសចិននាពេលនេះ គឺដើម្បីមើលពីជំហររបស់រដ្ឋាបាលភិបាលអាណត្តិថ្មី និងដើម្បីអន្ទងអ្នកនយោបាយកម្ពុជាឱ្យស្ថិតក្នុងគន្លងនៃនយោបាយចាស់ដដែល។
អ្នកស្រី ម៉េង សុភាវី មេធាវីការពារក្តីរបស់លោក កឹម សុខា ប្រាប់វីអូអេនៅថ្ងៃទី ១០ ខែសីហានេះថា តុលាការគួរបើកសវនាការមួយដែលត្រឹមត្រូវ និងយុត្តិធម៌ជូនកូនក្តីរបស់អ្នកស្រី ដែលកំពុងជាប់ឃុំក្នុងផ្ទះ។
លោក រ៉ុង ឈុន ស្ថិតក្នុងចំណោមបុគ្គល ១៨ រូប ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកដែលត្រូវចាប់ខ្លួននោះ។ បញ្ជីឈ្មោះនោះក៏បានបញ្ជាក់អ្នកដែលត្រូវបានចាប់ខ្លួនរួចហើយ និងអ្នកដែលបានភៀសខ្លួនចេញពីប្រទេស។
ក្នុងអាណត្តិទី៦ ស្រ្តីតំណាងរាស្រ្តមានចំនួន២៦នាក់ ប៉ុន្តែនៅក្នុងអាណត្តិទី៧នេះ ស្រ្តីជាតំណាងរាស្រ្តមានចំនួនតែ១៦នាក់ប៉ុណ្ណោះ។
កម្ពុជា បានក្លាយជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លាបំផុតមួយរបស់ចិនក្នុងតំបន់នេះ ក្រោមការត្រួតត្រារបស់លោក ហ៊ុន សែន ដែលជិតចេញពីអំណាច ដោយទទួលបានវិនិយោគទុនចិនដ៏សម្បើម។
អ្នកលក់អង្កររូបនេះបន្តថា ភាគច្រើនអង្ករនៅតាមទីផ្សារជាពិសេសក្នុងរាជធានីភ្នំពេញមានការឡើងថ្លៃពីមួយកម្រិតទៅមួយកម្រិត ប៉ុន្តែអ្នកស្រីថា បើតម្លៃស្រូវរបស់កសិករវិញហាក់ចុះថោកទៅវិញ។
ក្រុងព្រះសីហនុគឺជាតំបន់វិនិយោគចម្រុះរបស់ខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍគម្រោង អគារលំនៅដ្ឋាន និងពាណិជ្ជកម្ម ហើយក៏មានបញ្ហាមួយចំនួនបានកើតឡើងផងដែរនៅពេលមានវត្តមានជនជាតិចិនច្រើននៅទីនោះ។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅកម្ពុជាក្នុងឆ្នាំនេះ នៅតែមានចំនួនច្រើនដដែល។
ព័ត៌មានផ្សេងទៀត
No media source currently available