ជំហរខុសគ្នារវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលរបស់បណ្តាប្រទេសលោកខាងលិចត្រូវបានអ្នកវិភាគយល់ថាជាការបង្ហាញនូវនិន្នាការមួយដែលថា រដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោតនិងក្នុងអាណត្តិថ្មី នឹងកានតែងាកទៅពឹងផ្អែកលើចិន ហើយការនេះនឹងធ្វើឱ្យលទ្ធភាពនៃការស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាកាន់តែលំបាក។
កម្ពុជាទើបបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី ២៣ ខែកក្កដានេះ។ នៅចុងខែសីហាខាងមុខ ប្រសិនបើមិនមានការផ្លាស់ប្តូរណាមួយទេ នោះគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិថ្មីនឹងត្រូវបានបង្កើតឡើង។
នៅក្នុងលិខិតមួយច្បាប់ដែលដាក់ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ លោក ជូង ជូងី បញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានសាលក្រមស្ថាពរណាមួយឡើយលើសំណុំរឿងនេះ។ ដូច្នេះលោក ថាច់ សេដ្ឋា នៅតែជនគ្មានទោសដដែល។
អ្នកតាមដានស្ថានភាពនយោបាយនិងសង្គមនៅកម្ពុជាមួយចំនួនលើកឡើងថាអ្នកនយោបាយជំនាន់ថ្មីនឹងដើរតាមគន្លងរបស់អ្នកនយោបាយជំនាន់ចាស់ ខណៈអ្នកខ្លះរង់ចាំមើលថាតើអ្នកនយោបាយជំនាន់ថ្មី នឹងដឹកនាំកម្ពុជាទៅតាមគន្លងប្រជាធិបតេយ្យពិតប្រាកដឬយ៉ាងណា។
កញ្ញា សេង ធារី បានធ្វើកូដកម្មអត់អាហារ ចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដា រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ដែលមានរយៈពេល ១០ ថ្ងៃ។
ការគូសសន្លឹកឆ្នោតចោលនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានក្លាយជាប្រធានបទក្តៅមួយ នៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាត់វិធានការអ្នកដែលញុះញង់ឱ្យគូសសន្លឹកឆ្នោតចោល តាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលលោក ហ៊ុន សែន បានស្នើ។
តាមរយៈជនរងគ្រោះ ដែលអាជ្ញាធរឥណ្ឌូណេស៊ីបានសាកសួរ ប៉ូលិសឥណ្ឌូណេស៊ីអះអាងថាខ្លួនកំពុងស៊ើបអង្កេតការជួញដូរគ្រឿងសរីរាង្គមនុស្សខុសច្បាប់ ហើយការវះកាត់ធ្វើឡើងនៅប្រទេសកម្ពុជា។
លោក Volker Türk ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ត្រូវបានរៀបចំឡើងក្នុងបរិយាកាសរឹតត្បិតខ្លាំង ហើយវាប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។
សិល្បករផ្នែកចម្លាក់ខ្មែរអាមេរិកាំងម្នាក់បានបង្ហាញការសម្តែងមួយដោយបំបែកក្អមខ្មែរដែលធ្វើពីដីឥដ្ឋហើយបានព្យាយាមបិទភ្ជាប់កំទេចកំទីអម្បែងក្អមនោះចូលគ្នាវិញដើម្បីបង្ហាញ ពីការឈឺចាប់និងការព្យាបាល។
នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ គណបក្សភ្លើងទៀនឈ្នះបានកៅអីមេឃុំចំនួនបីក្នុងខេត្តកំពង់ធំ រួមទាំងឃុំក្រយា ឃុំមួយទៀត ក្នុងខេត្តកំពង់ចាម។
បើតាមមន្ត្រីគណបក្សភ្លើងទៀន រហូតមកដល់ពេលនេះ ក៏នៅតែមានការតាមចាប់ខ្លួនសកម្មជនហើយសកម្មជនខ្លះត្រូវបានគេចចេញពីផ្ទះ ដើម្បីគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរមូលដ្ឋាន ស្របពេលដែលគណបក្សភ្លើងទៀនមិនមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោត។
ព័ត៌មានផ្សេងទៀត
No media source currently available