នៅខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានជួប ធ្វើបទសម្ភាសន៍ជាមួយអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អំពីអវត្តមានគណបក្សជំទាស់នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនបានបង្ហាញក្តីព្រួយបារម្ភថា មិនអាចចូលរួមការបោះឆ្នោតព្រឹទ្ធសភា នាដើមឆ្នាំក្រោយ
អ្នកស្រី ព្រំ ចាន់ថា ធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកមួយ នៅពេលដែលស្វាមីរបស់អ្នកស្រី និងកូនប្រុសដែលមានជំងឺអូទីហ្សឹម ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។
លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារពីរដងបន្ថែមថា ក្រុមការងាររបស់គណបក្សកាន់អំណាចតែងតែប្រាប់ឱ្យលោកវាយប្រហារគណបក្សជំទាស់ និងថ្នាក់ដឹកនាំគណបក្សជំទាស់។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា សុន ស្រីសួគ៌ និស្សិតឆ្នាំទី២ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ រំពឹងចង់ឲ្យរដ្ឋាភិបាលថ្មី បង្កើនទីផ្សារកសិកម្ម និងផលិតកម្មឧស្សាហកម្ម។
គណបក្សជំទាស់ ដែលបាត់សិទ្ធិចូលរួមការបោះឆ្នោតថ្នាក់ជាតិ បានលើកឡើងថា គណបក្ស មិនទទួលខុសត្រូវចំពោះទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើខុសនឹងច្បាប់នានារបស់កម្ពុជានោះទេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.ប បានឲ្យដឹងថាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង៩ម៉ឺននាក់នឹងចូលរួមឃ្លាំមើលការបោះឆ្នោតនាថ្ងៃអាទិត្យនេះ ខណៈអ្នកតាមដានលើកឡើងថាអង្គការមួយចំនួនដែលឃ្លាំមើលការបោះឆ្នោតមានទំនោរទៅកាន់គណបក្សកាន់អំណាច។
ការចេញសេចក្តីថ្លែងរបស់អង្គការមួយនេះធ្វើឡើងក្រោយមន្ត្រីគណបក្សភ្លើងទៀនយ៉ាងតិច ៤នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ពាក់ព័ន្ធនឹងបទញុះញង់បង្កចលាចលដល់ការបោះឆ្នោត។
ខណៈការបោះឆ្នោតជាតិអាណត្តិទី ៧ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បញ្ហាប្រឈមចម្បងៗដូចជាតម្លៃទំនិញឡើងថ្លៃ និងប្រាក់ចំណូលខ្វះមុខខ្វះក្រោយ កំពុងស្ថិតក្នុងចិត្តរបស់កម្មករកម្មការិនីរោងចក្រកាត់ដេរ និងវាយនភ័ណ្ឌមួយចំនួន។
លោក ហ៊ុន សែន បានងាកមកប្រើ Telegram ដើម្បីធ្វើការទាក់ទងជាចម្បងវិញ ដោយបានបង្ហោះសារថ្មីៗជាច្រើនជារៀងរាល់ថ្ងៃសម្រាប់អ្នកតាមដានប្រមាណ ៩៧៧.០០០ នាក់ ដែលកើនពីចំនួន ៨៥០.០០០ នាក់ កាលពីចុងខែមិថុនា។
ថ្លែងអំពីក្រុមឈាមថ្មីរបស់គណបក្សកាន់អំណាច និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រាប់វីអូអេថាពួកគេមានសុទិដ្ឋិនិយមថា រលកក្រោយត្រូវតែច្រានរលកមុន។
ការអះអាងនេះធ្វើឡើងក្រោយនិយតករទូរគមនាគមន៍កម្ពុជាបានស្នើឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតបិទខ្ទប់តំណភ្ជាប់របស់អង្គភាពសារព័ត៌មានមួយចំនួន ក្រោមហេតុផលថាសារព័ត៌មានទាំងនោះ«ធ្វើឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលដែលមិនបានបំពេញលក្ខខណ្ឌក្នុងការធ្វើអាជីវកម្មនៅក្រសួងព័ត៌មាន»។
ព័ត៌មានផ្សេងទៀត
No media source currently available