ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន
គណបក្សនយោបាយចំនួន ១៨ ត្រូវបានចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសតាំងសមាជិករដ្ឋសភា។ ដោយសារតែគណបក្សចំនួន១៧ មានថវិកានិងសំឡេងគាំទ្រតិចតួច គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទំនងជានឹងទទួលបានអាសនៈទាំងអស់ ហើយបង្កើតរដ្ឋាភិបាលថ្មី។
ម្មការិនី៣នាក់ដែលធ្វើការនៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង ត្រូវបានបញ្ឈប់ពីការងារ កាលពីពេលថ្មីៗនេះ ដោយសហជីពអះអាងថាដោយសារមានការរើសអើងពួកគេមានផ្ទៃពោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងជាង៣០០គ្រឿង ដើម្បីដឹកកម្មករ-កម្មការិនី ទៅស្រុកកំណើតរបស់ពួកគេ ដើម្បីអាចបោះឆ្នោតបាន ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
ក្រុមសហជីពលើកឡើងថាការធ្លាក់ចុះទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងនោះការនាំចេញធ្លាក់ចុះ បណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជាពិសេសភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកនិងសហភាពអឺរ៉ុប។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងអំពីភាពត្រឹមត្រូវ ពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា និងបញ្ហាមួយចំនួនទៀត ទាក់ទិននឹងអវត្តមានគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជាតិ ដែលកំពុងតែខិតជិតចូលមកដល់។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន និងសាមគ្គីអាស៊ាន នៅក្នុងកិច្ចសហការជាមួយដៃគូខាងក្រៅរបស់អាស៊ាន។
កាលពីថ្ងៃទី១០ ខែកក្កដា ក្រុមជនជាតិម៉ុងតាញ៉ា ឬ ដេហ្គា រៀបចំបាតុកម្មតវ៉ាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំអន្តរាគមន៍បញ្ឈប់អំពើហិង្សា និងសកម្មភាពរំលោភបំពានរយ:ពេលជិត ៥ទសវត្សរ៍ ដែលកើតមានបន្តបន្ទាប់លើជនជាតិដើមភាគតិចម៉ុងតាញ៉ានៅក្នុងប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានអំពាវនាវទៅប្រទេសជាសមាជិកអង្គការណាតូ(NATO) ឬហៅថាអូតង់ និងប្រទេសជាសម្ពន្ធមិត្តរបស់អាមេរិក ត្រូវរួមគ្នាទប់ស្កាត់កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន
ព័ត៌មានផ្សេងទៀត
No media source currently available