សកម្មជនទាំងនោះត្រូវបានសាលាដំបូងចោទប្រកាន់ពីបទ«រួមគំនិតក្បត់ និងញុះញង់»ពាក់ព័ន្ធការគាំទ្រការវិលត្រឡប់មិនបានជោគជ័យរបស់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នឹងមិនប្រឈមបញ្ហាការទទួលស្គាល់ពីអន្តរជាតិទេ គឺមិនខុសគ្នាពីក្រោយការបោះឆ្នោតឆ្នាំ២០១៨។
អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នឹងមិនប្រឈមបញ្ហាការទទួលស្គាល់ពីអន្តរជាតិទេ គឺមិនខុសគ្នាពីក្រោយការបោះឆ្នោតឆ្នាំ២០១៨។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មានករណីផ្ទុះគ្រាប់មីន នៅចំណុចភ្នំណងទឹម ភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្តាលឱ្យប្រជាពលរដ្ឋម្នាក់ មានកូនក្នុងបន្ទុកចំនួន៧នាក់ បានរងរបួសជើងធ្ងន់ធ្ងរ។
កម្មវិធីប្រារព្ធខួប៧ឆ្នាំនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិលមកពីស្ថាប័នផ្សេងៗ ដូចជាអង្គការតម្លាភាពកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូជាដើម។
ការអំពាវនាវនេះ ក្រោយមានអគ្គិសនីឆេះស្លាប់មនុស្ស៨នាក់ក្នុងក្លឹបកម្សាន្ដមួយកន្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្រោយមានភាពចម្រូងចម្រាសលើការចេញអនុសាសន៍ឱ្យក្រុមហ៊ុន Meta ព្យួរហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្តីហិង្សា។
ការចាប់ខ្លួននិងឃុំខ្លួនសកម្មជនក្នុងពន្ធនាគារ កើតឡើងបន្ទាប់ពីពួកគេកំពុងធ្វើដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគេ ក្នុងរឿងទំនាស់ដីធ្លី កាលពីកន្លងទៅ។
លោក ហ៊ុន សែន ថ្លែងបែបនេះ បន្ទាប់ពីលោកអះអាងថា មានជនក្លែងបន្លំជាថ្នាក់ដឹកនាំគណបក្សប្រជាជន បានទៅណែនាំអ្នកបោះឆ្នោតឱ្យគូសសន្លឹកឆ្នោតនោះចោល ដោយប្រើសញ្ញាផ្សេង ខុសពីការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប្រជាជនកម្ពុជាប្រមាណ៩,៧លាននាក់ ឬប្រហែល៥៥%នៃចំនួនប្រជាជនទាំងអស់ត្រូវបានគេរំពឹងថានឹងទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។ វាជាការបោះឆ្នោតសកលដែលមិនមានសំឡេងជំទាស់ខ្លាំងប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
ប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញបានលើកឡើងពីផលវិបាកនៃជំនន់ទឹកភ្លៀង កាលពីថ្ងៃចន្ទ ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឱ្យទឹកហូរលិចចូលក្នុងផ្ទះ និងកន្លែងលក់ដូររបស់ពួកគេ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនឲ្យសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនៃក្រុមហ៊ុន Meta ដែលគ្រប់គ្រងហ្វេសប៊ុក ចូលប្រទេសកម្ពុជា ហើយចាត់ទុកអនុសាសន៍ឲ្យព្យួរគណនីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាមានលក្ខណៈនយោបាយ។
ព័ត៌មានផ្សេងទៀត
No media source currently available