នៅពេលការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា កំពុងខិតចូលមកដល់ អ្នកបោះឆ្នោតវ័យក្មេងមួយចំនួនបានបង្ហាញពីក្តីរំពឹងថា រដ្ឋាភិបាលថ្មីនឹងបន្តគិតគូរដល់ការបង្កើតការងារជូនកម្លាំងពលកម្មដែលជានិសិ្សតទើបបញ្ចប់ការសិក្សា និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀតដូចជាការជន់លិចផ្នែកខ្លះនៅទីក្រុងភ្នំពេញពេលរដូវវស្សាចូលមកដល់។
នៅក្នុងញត្តិនោះ ក្រុមយុវជនបានស្នើឱ្យលុបចោលនូវកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ដែលក្រុមយុវជនថា ទទួលបានសិទ្ធិក្នុងការអភិវឌ្ឍនៅតំបន់កោះកុងក្រៅ ដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង។
សមាជិកព្រឹទ្ធសភា ៣រូប និងតំណាងរាស្ត្រអាមេរិក ២រូប បានសហការគ្នាស្នើ«សេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២៣» ឬជាភាសាអង់គ្លេស “Cambodia Democracy and Human Rights Act of 2023” នេះឡើង។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតក្នុងប្រទេសកម្ពុជារាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ក្នុងនោះមានសារព័ត៌មានអាស៊ីសេរី The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជាបណ្តុំព័ត៌មានរបស់សារព័ត៌មានវីអូឌី ដែលត្រូវបានរដ្ឋាភិបាលបិទដំណើរការ។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ថា ការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន ស្របពេលគណបក្សមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ នេះ គឺជាបំភិតបំភ័យ និងគំរាមកំហែងផ្នែកនយោបាយ។
យុវជនមួយចំនួនដែលដល់អាយុបោះឆ្នោត បង្ហាញអារម្មណ៍រីករាយនឹងការបោះឆ្នោតជាលើកដំបូង ហើយពួកគេក៏មានសំណូមពរមួយចំនួនទៅរដ្ឋាភិបាលថ្មី ទាក់ទងការបង្កើតការងារ និងការដោះស្រាយបញ្ហាប្រឈមខ្លះៗទៀត ដូចជាជម្លោះដីធ្លី និងរកទីផ្សារលក់ផលិតផលកសិកម្មជូនកសិករជាដើម។
ខណៈគណបក្សដែលចូលរួមការបោះឆ្នោតប្រឹងបង្អួតគោលនយោបាយរបស់ខ្លួន ដើម្បីកៀរគរសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ អ្នកបោះឆ្នោតខ្លះថ្លែងដោយប្រយ័ត្នប្រយែងថា ពួកគេមិនទាន់មានជំនឿថា គោលនយោបាយទាំងនោះត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពនោះទេ។
សេចក្តីព្រាងច្បាប់ដែលមាន ២៧ ទំព័រ ត្រូវបានស្នើឡើងក្នុងគោលបំណង «លើកកម្ពស់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិមនុស្ស និងដើម្បីគោលបំណងផ្សេងៗទៀត» ដោយដាក់ទណ្ឌកម្មនានាលើមន្ត្រីរដ្ឋាភិបាលកម្ពុជា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោក លី រី ដែលជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំរាជធានីភ្នំពេញ និងលោក ប៊ុន ខេត ដែលជាប្រធានប្រតិបត្តិនៃគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ពីបទ «ញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត»។
ព័ត៌មានផ្សេងទៀត
No media source currently available