ពួកគេចង់ឱ្យរដ្ឋាភិបាលថ្មីដែលនឹងកើតក្រោយការបោះឆ្នោត យកចិត្តទុកដាក់លើជីវភាពរបស់ប្រជាពលរដ្ឋ ដោយគិតគូរលើប្រាក់ខែរបស់កម្មករ កម្មាការិនី និងអ្នកធ្វើការក្នុងវិស័យផ្សេងទៀត។
លោក ហ៊ុន សែន បានប្រកាសពីបំណងរបស់លោកដើម្បីបញ្ឈប់ការបង្ហោះសារនៅលើ Facebook មួយថ្ងៃមុនពេលក្រុមប្រឹក្សាភិបាលត្រួតពិនិត្យពាក់កណ្តាលឯករាជ្យដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Meta បានស្នើឱ្យព្យួររយៈពេល៦ខែទាំងគណនី Facebookនិង Instagram របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ មិនមានការចូលរួមពីគណបក្សជំទាស់ធំមួយគឺគណបក្សភ្លើងទៀនទេ ព្រោះគណបក្សនេះត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោតបដិសេធមិនឱ្យចុះបញ្ជីឈរឈ្មោះបោះឆ្នោត ព្រោះគ្មានឯកសារដើមបញ្ជាក់អំពីការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
គណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សរាជានិយមចាស់វស្សាមួយ កាលពីព្រឹកថ្ងៃសុក្រ បានចេញយុទ្ធនាការឃោសនារកសំឡងឆ្នោតរបស់ខ្លួនសាជាថ្មី ដោយរំពឹងថានឹងឈ្នះអាសនៈរដ្ឋសភាសម្រាប់ការបោះឆ្នោតជាតិ ដែលនឹងចាប់ផ្តើមនាថ្ងៃអាទិត្យនេះ។
លោក ហ៊ុន ម៉ាណែត បានដឹកនាំក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាក្នុងរាជធានីភ្នំពេញ ដោយអំពាវនាវអ្នកគាំទ្រ និងប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន PhoenixTV ដែលទើបចុះផ្សាយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដានេះ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការ២១ថ្ងៃ ដោយមានការហែក្បួនទ្រង់ទ្រាយធំរាប់ម៉ឺននាក់។
ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ភួង ខេមរា និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ រំពឹងចង់ឲ្យរដ្ឋាភិបាលថ្មី បង្កើតការងារ និងគ្រប់គ្រងអតិផរណា។
នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA លោក ហ៊ុល រស្មី អ្នកនាង កាន់ វិច្ឆិកា និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក គីម សួរភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន អំពីទិដ្ឋភាពប្រកួតប្រជែងនយោបាយនៅកម្ពុជា នៅអំឡុងពេលការបោះឆ្នោតនេះ។
នៅខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានជួប ធ្វើបទសម្ភាសន៍ជាមួយអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អំពីអវត្តមានគណបក្សជំទាស់នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនបានបង្ហាញក្តីព្រួយបារម្ភថា មិនអាចចូលរួមការបោះឆ្នោតព្រឹទ្ធសភា នាដើមឆ្នាំក្រោយ
អ្នកស្រី ព្រំ ចាន់ថា ធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកមួយ នៅពេលដែលស្វាមីរបស់អ្នកស្រី និងកូនប្រុសដែលមានជំងឺអូទីហ្សឹម ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។
ព័ត៌មានផ្សេងទៀត
No media source currently available