លោក សាម អ៊ីន ដែលជាមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានក្លាយជាមនុស្សទីពីរដែលបានចាកចេញពីគណបក្សរបស់ខ្លួន ហើយចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលបានតំណែងជាមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល។
គណបក្សប្រជាជនកម្ពុជាបានសម្រេចដាក់លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ លេខរៀងទី១ សម្រាប់មណ្ឌលរាជធានីភ្នំពេញ ដែលនេះជាដំណើរការថ្មីមួយទៀត។
ICJ ថាក្រុមហ៊ុន Meta ត្រូវតែពិនិត្យមើលការថ្លែងរបស់លោក ហ៊ុន សែន ដែលពួកគេថាបានគំរាមប្រើប្រាស់អំពើហិង្សាទៅលើដៃគូនយោបាយរបស់ខ្លួននៅក្នុងបរិបទនៃការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅមុនការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដាខាងមុខ។
រដ្ឋាភិបាលនឹងផលិតថាមពលអគ្គិសនី តាមវិធីផ្សេងៗ ក្នុងនោះមានការផលិតថាមពលពន្លឺព្រះអាទិត្យ ដើម្បីបំពេញតម្រូវការអគ្គិសនីនៅកម្ពុជា។
ពួកគេយល់ថាសារព័ត៌មានឯករាជ្យមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដោយសារហ៊ានផ្សាយបញ្ហាសង្គម ដើម្បីអាចឱ្យប្រជាពលរដ្ឋដឹងពីបញ្ហាទាំងនោះ និងបានជំរុញរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
សកម្មជនសិទ្ធិមនុស្សក្រៅប្រទេសកំពុងធ្វើសកម្មភាពទាមទារឲ្យមានការបោះឆ្នោតជាតិដោយសេរីនិងត្រឹមត្រូវនៅប្រទេសកម្ពុជាក្នុងពេលខាងមុខតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ ហើយបើមិនដូច្នោះទេគឺពួកគេយល់ថា ត្រូវតែពន្យារពេលសិន។
តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយបញ្ជាឱ្យនាំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ ទៅឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្តទៀត រហូតដល់គ្រប់រយៈពេលកំណត់។
នៅក្នុងឱកាសខួប២៦ឆ្នាំនៃសោកនាដកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នៃការបោកគ្រាប់បែកសម្លាប់មនុស្ស គណបក្សភ្លើងទៀនបានប្រកាសបន្តទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះដែលស្លាប់និងរបួស។
សាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទោះជាមានការបង់ប្រាក់តម្កល់ដើម្បីធានាតាមច្បាប់ក្តី។
ការផ្លាស់ប្តូរចិត្តរបស់នាយករដ្ឋមន្រ្តីពីការប្រកាសមិនអធ្យាស្រ័យទៅជាការសម្រួលឱ្យដោះលែងនេះ ក្រោយមានការទទូចសុំរបស់ភរិយា និងការចេញមុខសុំទោសរបស់លោក យឹម ស៊ីណន ដោយផ្ទាល់ តាមរយៈវីដេអូដែលថតចេញពីពន្ធនាគារ។
ក្រុមយុវជនឱ្យដឹងថាពួកគេជឿជាក់ថាព្រះមហាក្សត្រនឹងអាចដោះស្រាយបញ្ហា ដែលជាក្តីកង្វល់របស់ពួកគេ ខណៈអស់ជំនឿចំពោះការបំពេញការងាររបស់ក្រសួងស្ថាប័នរដ្ឋមួយចំនួន។
បើតាមស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនមិនមានគម្រោងណាមួយក្នុងការផ្តល់ជំនួយជាសម្ភារៈ និងការចំណាយផ្សេងទៀត សម្រាប់ការបោះឆ្នោតខាងមុខឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available