កាលពីពេលថ្មីៗនេះ កូនរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលឪពុកកំពុងបំពេញតួនាទីជារដ្ឋមន្រ្តី។ ចំណែកកូនរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងនេះដែរ។
ការស្ទង់មតិបង្ហាញថា ក្នុងមួយខែ បុរស១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។
សេចក្តីប្រកាសបន្ថែមថា ការប្រែប្រួលអាកាសធាតុកាន់តែបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ការកើតមានទឹកជំនន់ គ្រោះរាំងស្ងួត ការបាក់ច្រាំង និងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលឆាប់រហ័សនៃលំហូរ ជាដើម។
ការតែងតាំងនេះធ្វើឡើងតាមការស្នើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលស្នើឱ្យលោក សាម អ៊ីន អតីតប្រធានគណៈកម្មាធិការនាយកស្ដីទីនៃគណបក្សGDP ធ្វើជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សែម ហាក់ អតីតអគ្គលេខាធិការគណបក្ស GDP ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
លោក ទៀ បាញ់ បានថ្លែងថា សមយុទ្ធនេះបានផ្តល់ឱកាសដល់កងទ័ពនៃប្រទេសទាំងពីរទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀតសម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់និងសកលលោក។
អ្នកតំណាងអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ប្រមាណ ១០០ នាក់ បានធ្វើបាតុកម្មនិងដាក់ញត្តិ២ នៅក្រសួងការបរទេសនិងសភាអាមេរិកកាលពីថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លើកឡើងថា កម្ពុជាក៏ដូចជាបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត បាននិងកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងអស្ថិរភាពនយោបាយពិភពលោក ដូចជាសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ីជាដើម។
អ្នកស្រី ប៊ូ រ៉ាត ចាត់ទុកការបញ្ឈប់ពីការងារនេះ ជាការរើសអើងសហជីព និងអយុត្តិធម៌។ អ្នកស្រីជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយវិវាទការងារមួយនេះ ពោលគឺអនុញ្ញាតឱ្យអ្នកស្រីបានចូលធ្វើការឡើងវិញ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញបន្ថែមឱ្យអ្នកធុរកិច្ចឬអ្នកប្រកបពាណិជ្ជកម្មនៅកម្ពុជា ចូលរួមការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ដោយជំរុញឱ្យមានការចងក្រងជាសមាគម ដើម្បីងាយស្រួលក្នុងការរាយការណ៍អំពីអ្នកធុរកិច្ចណាដែលធ្វើសកម្មភាពមិនសុចរិតក្នុងការរកស៊ី។
កិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា (MRC) ដែលកំពុងធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ គឺជាជំនួបលើកទីបួន និងមានមន្ត្រី អ្នកជំនាញ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល អ្នកចូលរួមផ្សេងទៀតប្រមាណ៨០០នាក់។
លោក សាម អ៊ីន ដែលជាមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានក្លាយជាមនុស្សទីពីរដែលបានចាកចេញពីគណបក្សរបស់ខ្លួន ហើយចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលបានតំណែងជាមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល។
គណបក្សប្រជាជនកម្ពុជាបានសម្រេចដាក់លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ លេខរៀងទី១ សម្រាប់មណ្ឌលរាជធានីភ្នំពេញ ដែលនេះជាដំណើរការថ្មីមួយទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available