អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បានស្នើតុលាការកំពូលសម្រេចឱ្យលោកបាននៅក្រៅឃុំ ដោយតម្កល់ប្រាក់ប្រមាណ៣ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះ ទៅតាមការសម្រេចរបស់ចៅក្រម។
គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ បានចាប់ដំណើរការឡើងវិញតែប៉ុន្មានខែ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២។
ក្រោយការប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញថានឹងមានការផ្លាស់ប្តូរទីតាំងបច្ចុប្បន្នទៅកាន់ទីតាំងថ្មីដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ អ្នកការពារសិទ្ធិមនុស្សមានការយល់ឃើញចម្រុះពាក់ព័ន្ធនឹងបញ្ហានេះ។
សមាជិកក្រុមស្ត្រីថ្ងៃសុក្រខ្លះបញ្ជាក់ជំហរថា ជម្រើសដែលឱ្យស្វាមីរបស់ពួកគាត់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីបានរួចពីការចោទប្រកាន់របស់តុលាការ គឺមិនអាចទៅរួចទេ ក្រោមហេតុផលថា ស្វាមីពួកគាត់គ្មានកំហុស។
១១ឆ្នាំក្រោយខ្មាន់កាំភ្លើងបាញ់សម្លាប់សកម្មជនព្រៃឈើដែលគ្មានការភ័យខ្លាចម្នាក់គឺលោក ឈុត វុទ្ធី យុវជននិងសង្គមស៊ីវិលមួយចំនួនថា យុត្តិធម៌នៅតែមិនទាន់កើតមាន ដោយទទូចឱ្យមានការស៊ើបអង្កេតបន្តទៀតលើករណីឃាតកម្មនេះ។
អង្គការ Camboja បានកត់ត្រាករណីនៃការគំរាមកំហែងមានចំនួន៣៥ករណី ក្នុងនោះមានការវាយប្រហារលើរាងកាយ ការគំរាមប្រើអំពើហិង្សា ការរើសអើង ការចាប់ខ្លួន ការឃុំខ្លួនក្នុងពន្ធនាគារ និងវិធានការច្បាប់ជាច្រើនទៀតប្រឆាំងនឹងអ្នកកាសែតចំនួន៥៤នាក់ កាលពីឆ្នាំ២០២២។
ថ្មីៗនេះ មានការព្រមានពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងការដកតំណែងសាច់ញាតិរបស់លោកស៊ន តារា សកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ និងជារឿយៗរិះគន់ ចំណុចខ្វះខាតនៃការដឹកនំាប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបង្កើនវោហាសាស្ត្រវាយប្រហារលើសមាជិកគណបក្សប្រឆាំងមុនការបោះឆ្នោតជាតិ ខណៈក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកដែលធ្វើការផ្នែកសិទ្ធិមនុស្សសង្កេតឃើញថា ស្ថានភាពនយោបាយកម្ពុជានៅតែធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានចំៗទៅលើឪពុកបង្កើត និងប្អូនថ្លៃស្រីរបស់លោក ស៊ន តារា ចំពោះការបាត់បង់មុខតំណែងក្នុងក្របខណ្ឌយោធា និងប៉ូលិស ប្រសិនបើពួកគេមិនអាចណែនាំ និងអប់រំលោក ស៊ន តារា ដែលលោក ហ៊ុន សែន ចាត់ទុកថាជា«ក្មេងពាល និងព្រហើន»នោះ។
ប្រជាពលរដ្ឋជិត៣០០នាក់នោះ តំណាងឱ្យប្រជាពលរដ្ឋ៥៣៨គ្រួសារ រស់នៅតំបន់៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិជ្រៃយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សកម្មជននយោបាយលោក ហ៊ុន កុសល ដែលអះអាងថា មានភក្តីភាពនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញដោះលែងឱ្យស្ថិតនៅក្រៅឃុំ ក្រោមការជួយសម្របសម្រួលពីនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺលោក ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់ត្រូវបានអ្នកតាមដានយល់ថា លោកបាននិងកំពុងតែពង្រឹងអំណាចកាន់តែខ្លាំង ដោយការធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង។
ព័ត៌មានផ្សេងទៀត
No media source currently available