ថ្នាក់ដឹកនាំគណបក្សនេះលើកឡើងថា ជនរងគ្រោះពីរបបខោអាវខ្មៅមិនទាន់ទទួលបានយុត្តិធម៌គ្រប់គ្រាន់ ពីអំពើឃោរឃៅដែលត្រូវបានគេកត់ត្រាថា បានកើតឡើងក្នុងសម័យនោះ បើទោះបីជាមានការកាត់ក្តីមេដឹកនាំខ្មែរក្រហមមួយចំនួនក៏ដោយ។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុថា ការណ៍នេះអាចកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនរបស់ពលរដ្ឋទៅជាអ្នកជាប់បំណុលវ័ណ្ឌកដោយសារការខ្ចីប្រាក់ដោយមិនមានផែនការប្រើប្រាស់ច្បាស់លាស់។
ជាមួយគ្នានោះដែរគេក៏ឃើញមានឡានទឹករបស់រដ្ឋចូលមកបាញ់ជាច្រើនឡានកាន់តែធ្វើឱ្យអ្នកចូលរួមរីករាយបន្ថែមទៀត ដោយមានការលោត ស្រែកហ៊ោកញ្រ្ជៀវយ៉ាងសប្បាយក្រៃលែង នាឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ក្នុងឆ្នាំថោះ ២០២៣ នេះ៕
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក បានថ្លែងនៅសប្តាហ៍ថ្មីៗនេះថាទណ្ឌកម្មដោយការហាមមិនឲ្យនាំចេញអាវុធ និងសម្ភារៈយោធាចូលកម្ពុជា អាចដកចេញបានគឺអាស្រ័យលើទំនាក់ទំនងចិន-កម្ពុជានៅមូលដ្ឋានយោធាជើងទឹករាមកម្ពុជានិងអាស្រ័យលើការរីកចម្រើនលទ្ធិប្រជាធិបតេយ្យកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែនបានយកព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាប រំឭកឡើងវិញនូវគោលនយោបាយបើកចំហជើងមេឃរបស់រដ្ឋាភិបាលដែលបានធ្វើឱ្យខេត្តជាគោលដៅទេសចរណ៍សំខាន់មួយនេះមានកំណើនសណ្ឋាគាររាប់រយកមកដល់ពេលបច្ចុប្បន្ននេះ។
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក រំពឹងថា ភ្ញៀវជាតិនិងអន្តរជាតិដែលដើរកម្សាន្តក្នុងប្រទេសកម្ពុជានឹងកើនឡើងលើសឆ្នាំ ២០២២។ កាលអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២២ កម្ពុជាទទួលភ្ញៀវទេសចរណ៍ផ្ទៃក្នុងបានចំនួនជាង ៥ លាននាក់។
និស្សិតកម្ពុជាចំនួន៣ក្រុមទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឃ្លាំមើលទឹកទន្លេ (River Monitoring Technology Competition) ដែលបានរៀបចំដោយគណៈកម្មការទន្លេមេគង្គ ឬហៅកាត់ថា MRC កាលពីខែតុលាឆ្នាំ២០២២។
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យដឹងថា នៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជាអាកាសធាតុក្តៅនឹងកើនដល់ជិត៤០អង្សាសេ ដែលអាចបង្កឱ្យមានបាតុភូតធម្មជាតិជាយថាហេតុ។
នាពេលថ្មីៗនេះ ព្រះមហាក្សត្របានតែងតាំងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឱ្យបន្តភារកិច្ចគ្រប់គ្រង់ខេត្តទាំងនោះមួយអាណត្តិទៀត។
ជនជាតិជប៉ុន ១៩ នាក់ ដែលត្រូវបានឃាត់ខ្លួនតាំងពីខែមករា ឆ្នាំ ២០២៣ ក្នុងខេត្តព្រះសីហនុ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃអង្គារ តាមជើងយន្តហោះដាច់ដោយឡែកមួយ ដោយមានការយាមកាមដោយនគរបាលជប៉ុនដោយផ្ទាល់ ។
ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ៨នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងកាលពីសប្តាហ៍មុន។
អាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិជប៉ុនចំនួន ១៩ នាក់ កាលពីរសៀលថ្ងៃអង្គារ ទៅប្រទេសរបស់ពួកគេវិញ ដោយសារអាជ្ញាធរកម្ពុជារកឃើញថា ពួកគេធ្វើការនិងស្នាក់នៅខុសច្បាប់នៅកម្ពុជា។ ប៉ុន្តែសេចក្តីរាយការណ៍ពីប្រទេសជប៉ុនលើកឡើងថា ពួកគេជាក្រុមបោកបញ្ឆោតប្រាក់ដោយប្រើទីតាំងពីប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available