បណ្តាញព័ត៌មាន BBC បានផ្សព្វផ្សាយការស៊ើបអង្កេតរបស់ខ្លួនមួយ ដោយលើកឈ្មោះ លោក លី គួង ជាម្ចាស់ទីតាំងមួយកន្លែងឈ្មោះ ក្នុងខេត្តព្រះសីហនុ ដែលត្រូវបានប្រើប្រាស់ជាទីតាំងនៃការជួញដូរមនុស្ស បង្ខាំងមនុស្ស និងបង្ខំមនុស្សឱ្យធ្វើការ ដើម្បីបោកបញ្ឆោតប្រាក់របស់គេ។
កូនប្រុសច្បងរបស់មេដឹកនាំកម្ពុជាលោក ហ៊ុន សែនគឺលោកហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិជាផ្លូវការជាឧត្តមសេនីយ៍ផ្កាយបួននៅថ្ងៃព្រហស្បតិ៍នេះ ដែលជាសញ្ញាមួយផ្សេងទៀតនៃផែនការសម្រាប់លោកស្នងតំណែងពីឪពុករបស់លោក។
មន្ត្រីគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែងចាត់ទុកថា នេះជាការគាបសង្កត់សកម្មជននយោបាយនៅមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។
បើតាមអង្គការអភិរក្សសត្វព្រៃនិងធម្មជាតិកម្ពុជា ហៅកាត់ថា WWF កម្ពុជា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ សត្វផ្សោតដែលបានងាប់សរុបមានប្រមាណ ៣០ក្បាល។
នគរបាលខេត្តមណ្ឌលគិរីកំពុងស្រាវជ្រាវអ្នកនៅពីក្រោយការដាំកញ្ឆាជាង១ម៉ឺនដើម ខណៈតុលាការបានចោទប្រកាន់ជនជាតិវៀតណាម២នាក់ ពីបទ«ដាំដោយខុសច្បាប់រុក្ខជាតិញៀន» ហើយឃុំខ្លួនពួកគេនៅក្នុងពន្ធនាគារ។
អ្នកវិភាគ និងអ្នកតាមដាននយោបាយកម្ពុជាមានមតិចម្រុះទៅលើយុទ្ធសាស្ត្រការទូតដែលកម្ពុជាអាចរៀនសូត្របានពីប្រទេសវៀតណាមនៅក្នុងការធ្វើឱ្យមានតុល្យភាពនៃចំណងការទូតរបស់ខ្លួនជាមួយប្រទេសមហាអំណាច ដូចជាចិននិងសហរដ្ឋអាមេរិក។
គណបក្សប្រជាជនកម្ពុជាបានបញ្ចេញបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះជាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។ រដ្ឋមន្រ្តីមួយចំនួនបានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងខាងលើ។
បើតាមក្រសួងធនធានទឹក ខេត្តដែលរងការខូតខាតនិងប៉ះពាល់ផ្ទះសម្បែង មានដូចជាខេត្តឧត្តរមានជ័យ ស្ទឹងត្រែង ស្វាយរៀង ត្បូងឃ្មុំ ព្រះសីហនុ ព្រះវិហារ ពោធិ៍សាត់ កោះកុង និងខេត្តព្រៃវែង។
ខណៈការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ខិតជិតមកដល់ ការថ្លែងនិងឃោសនាអំពីសារៈសំខាន់នៃសន្តិភាពកាន់តែសកម្មឡើងពីសំណាក់គណបក្សប្រជាជនកម្ពុជា ស្របពេលដែលបញ្ហាអយុត្តិធម៌ក្នុងសង្គម ដីធ្លី និងជម្លោះការងារនៅតែបន្តកើតមានជាបន្តបន្ទាប់។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ថា បើសិនការប្រើប្រាស់វិធានការផ្លូវច្បាប់ ការចាប់គំរាមកំហែងនៅបន្តកើតមានលើអ្នកនយោបាយក្រុមប្រឆាំង ខណៈការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែមិនស្រាកស្រាន្តទេ នោះវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពការបោះឆ្នោត។
ថ្នាក់ដឹកនាំគណបក្សនេះលើកឡើងថា ជនរងគ្រោះពីរបបខោអាវខ្មៅមិនទាន់ទទួលបានយុត្តិធម៌គ្រប់គ្រាន់ ពីអំពើឃោរឃៅដែលត្រូវបានគេកត់ត្រាថា បានកើតឡើងក្នុងសម័យនោះ បើទោះបីជាមានការកាត់ក្តីមេដឹកនាំខ្មែរក្រហមមួយចំនួនក៏ដោយ។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុថា ការណ៍នេះអាចកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនរបស់ពលរដ្ឋទៅជាអ្នកជាប់បំណុលវ័ណ្ឌកដោយសារការខ្ចីប្រាក់ដោយមិនមានផែនការប្រើប្រាស់ច្បាស់លាស់។
ព័ត៌មានផ្សេងទៀត
No media source currently available