រដ្ឋាភិបាលរុស្ស៊ីថាព័ត៌មានដែលគេដឹងនិងច្បាស់ការណ៍ថា យោធាកូរ៉េខាងជើងចូលរួមសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននោះគឺមិនពិត ថ្វីបើរដ្ឋាភិបាល ក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង បានធ្វើសន្ធិសញ្ញាផ្តល់ជំនួយយោធាជាបន្ទាន់ដល់គ្នាទៅវិញទៅមកក៏ដោយ។
អ្នកនាំពាក្យក្រុមរៀបចំការចូលកាន់តំណែងរបស់លោក Trump គឺអ្នកស្រី Karoline Leavitt បានប្រាប់បណ្តាញទូរទស្សន៍ Fox News ថា «មិនទាន់ច្បាស់» ថាតើលោក Xi នឹងចូលរួមតាមការអញ្ជើញរបស់លោក Trump ។
កងទ័ពអ៊ីស្រាអែលបានរុលទៅមុខពីខាងព្រំដែនរបស់ពួកគេនៃតំបន់ Golan Heightsចូលក្នុងតំបន់ទ្រនាប់និងខាងផ្នែកទឹកដីស៊ីរីបន្ទាប់ពីពួកឧទ្ទាមបានទម្លាក់ប្រធានាធិបតីស៊ីរីលោក Bashar al-Assadចេញពីអំណាច។
អ៊ីស្រាអែលប្តេជ្ញារក្សាកងកម្លាំងនៅតំបន់ទ្រនាប់ក្នុងប្រទេសស៊ីរី។ លោក Trump ជាមនុស្សឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time។ មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចទាមទារឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា។
ប្រភពតាលីបង់បានថ្លែងថាការដាក់គ្រាប់បែក«អត្តឃាត»កាលពីរសៀលថ្ងៃពុធកើតឡើងនៅក្នុងអគារក្រសួងនៅរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលលោក Haqqani កំពុងដើរចេញពីការិយាល័យរបស់លោក។ មនុស្សជាច្រើននាក់ទៀតត្រូវបានគេរាយការណ៍ថាបានរងរបួស។
ឥឡូវនេះ កិច្ចប្រតិបត្តិការមួយដែលដឹកនាំដោយភាគីនានាដែលគាំទ្រដោយប្រទេសតួកគីមានគោលបំណងដកចេញកងកម្លាំង Kurds មកពីផ្នែកនានានៃខេត្ត Aleppo រួមមានទីក្រុង Manbij ផង។
លោក Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុង Aqaba ប្រទេសហ៊្សកដានីនិងទីក្រុង អង់ការ៉ានៃប្រទេសតួកគីដើម្បីពិភាក្សាអំពីព្រឹត្តការណ៍នៅក្នុងប្រទេសស៊ីរី អ៊ីស្រាអែល តំបន់ហ្កាហ្សា ប្រទេសលីបង់និងទូទាំងតំបន់។ នេះបើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
មន្ត្រីអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា «យើងវាយតម្លៃថាកាំជ្រួច Oreshnik មិនមែនជាអ្នកផ្លាស់ប្តូរហ្គេមនៅលើសមរភូមិទេ ប៉ុន្តែគ្រាន់តែជាការប៉ុនប៉ងមួយផ្សេងទៀតដោយរុស្ស៊ីដើម្បីបំភិតបំភ័យអ៊ុយក្រែនដែលនឹងមិនអាចបានជោគជ័យ» ។ មិនមានការឆ្លើយតបភ្លាមៗពីរុស្ស៊ីទេ។
លោក Donald Trump បានបង្ហាញសញ្ញាថា លោកមិនចង់ពាក់ព័ន្ធនឹងប្រទេសស៊ីរីបន្ទាប់ពីក្រុមបះបោរទម្លាក់លោកប្រធានាធិបតី Bashar al-Assad។
ដប់ពីរឆ្នាំបន្ទាប់ពីលោក Austin Tice បានបាត់ខ្លួននៅក្នុងប្រទេសស៊ីរី គ្រួសាររបស់អ្នកកាសែតរូបនេះបានទទួលភស្តុតាងថា លោកនៅមានជីវិត។ ការដួលរលំនៃរបបរបស់ប្រធានាធិបតី Bashar Assad បានធ្វើឱ្យមានកិច្ចខិតខំប្រឹងប្រែងជាថ្មីម្តងទៀតដើម្បីនាំលោក Austin Tice ត្រឡប់មកផ្ទះវិញ។
ចិនមិនបានធ្វើអត្ថាធិប្បាយស្តីពីចលនារបស់នាវាឬបញ្ជាក់ថាខ្លួនកំពុងធ្វើសមយុទ្ធនោះទេ។
លោក Bashir បាននិយាយថា«ជំនួបនេះបានស្ថិតនៅក្រោមប្រធានបទនៃការផ្ទេរឯកសារនិងស្ថាប័នដល់រដ្ឋាភិបាលចាំផ្ទះ»។
ក្រុមហ៊ុននេះ ផ្តល់កម្មវិធីនៅលើទូរសព្ទទំនើបដែលអនុញ្ញាតឱ្យអតិថិជនស្នើការធ្វើដំណើរ ការដឹកជញ្ជូនអាហារ និងសេវាកម្មផ្សេងៗទៀត។ ក៏ប៉ុន្តែ ម្ចាស់ទូកក្នុងស្រុកបារម្ភថា សេវាកម្មថ្មីនេះនឹងប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ។
ការប្រគុំតន្ត្រីនីមួយៗមានរយៈពេលប្រហែល ៣ ម៉ោងកន្លះ និងមានបទចម្រៀងយ៉ាងតិចណាស់ ៤៤ បទ ចែកចេញជា ១០ ផ្នែក ឬ «យុគសម័យ» នៃអាជីពថតបទចម្រៀងរបស់នាង។ ការប្រគំតន្ត្រីនេះបានធ្វើឡើងនៅក្នុងទីក្រុងចំនួន ៥៣ នៃទ្វីបចំនួន ៥។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូបានផ្តល់សិទ្ធិជ្រកកោនឲ្យលោក Bashar al-Assad មេដឹកនាំស៊ីរីដែលបាត់បង់តំណែង ដែលគេរាយការណ៍ថា បានទៅទីក្រុងមូស្គូ បន្ទាប់ពីគេចពីទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ។
ប្រទេសឥណ្ឌាមិនគាំទ្រការបង្កើតរូបិយបណ្ណរួមក្នុងចំណោមប្លុក BRICS ដែលមានសមាជិកប្រាំបួនប្រទេសទេ ក៏ប៉ុន្តែខ្លួនកំពុងព្យាយាមលើកតម្កើងពាណិជ្ជកម្មដែលប្រើរូបិយបណ្ណក្នុងស្រុករបស់ខ្លួន នេះបើតាមអ្នកវិភាគនៅទីក្រុងញូវដែលី។
លោក Biden បានថ្លែងនៅសេតវិមានថា ការដួលរលំរបបគ្រប់គ្រងបែបកណ្តាប់ដៃដែករាប់ទសវត្សរ៍របស់គ្រួសារត្រកូល Assad គឺជា «ឱកាសដ៏ល្អបំផុតក្នុងមួយជំនាន់សម្រាប់ប្រជាជនស៊ីរីបង្កើតជោគវាសនាដោយខ្លួនឯង»។
ពួកអ្នករស់នៅទីក្រុងដាម៉ាសកំពុងអបអរសាទរជ័យជម្នះរបស់ក្រុមបះបោរដែលវាយដណ្តើមយកស៊ីរីយ៉ាងឆាប់រហ័ស ដោយបានទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ចេញពីតំណែង ហើយលោកបានភៀសខ្លួនចេញទៅទីក្រុងមូស្គូកាលពីចុងសប្តាហ៍ ដែលជាការបញ្ចប់ការដឹកនាំកន្លះសតវត្សរ៍ដោយក្រុមគ្រួសាររបស់លោក។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump និងអ្នកស្រី Jill Biden ភរិយាលោកប្រធានាធិបតី Joe Biden ចូលរួមជាមួយប្រមុខរដ្ឋរាប់សិបនាក់ទៀតដើម្បីចូលរួមពិធីនៃការបើកឡើងវិញនូវព្រះវិហារ Notre Dame កាលពីចុងសប្តាហ៍នេះ ៥ឆ្នាំបន្ទាប់ពីព្រះវិហារដ៏អស្ចារ្សនៅក្រុងប៉ារីសនេះបានគេចផុតដ៏ផផិតផផើយពីការបំផ្លាញដោយអគ្គិភ័យ។
បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលស៊ីរី ជនស៊ីវិលមួយចំនួនបាននិយាយថា ពួកគេសង្ឃឹមថា ជ័យជម្នះរបស់ពួកបះបោរនឹងនាំមកនូវសេរីភាព និងវិបុលភាព។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគព្រមានថា ភាពប្រាកដប្រជានៅវែងឆ្ងាយ ក្នុងពេលមានចលាចលភូមិសាស្ត្រនយោបាយនេះ។
ព័ត៌មានផ្សេងទៀត