ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អាមេរិក​ទៅ​ដល់​អ៊ុយក្រែនដើម្បី​ពិភាក្សា​បន្ទាប់ពី​កិច្ចប្រជុំ​អាមេរិក​និង​រុស្ស៊ី


នៅក្នុងរូបថតផ្តល់ដោយសេវាសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បេសកជនសហរដ្ឋអាមេរិកទៅអ៊ុយក្រែនលោក Keith Kellogg និងប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak រួមជាមួយនឹងគណៈប្រតិភូរបស់ពួកគេជួបប្រជុំគ្នានៅទីក្រុង កៀវ ប្រទេសអ៊ុយក្រែន។
នៅក្នុងរូបថតផ្តល់ដោយសេវាសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បេសកជនសហរដ្ឋអាមេរិកទៅអ៊ុយក្រែនលោក Keith Kellogg និងប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak រួមជាមួយនឹងគណៈប្រតិភូរបស់ពួកគេជួបប្រជុំគ្នានៅទីក្រុង កៀវ ប្រទេសអ៊ុយក្រែន។

លោក​នាយឧត្តមសេនីយ៍ Keith Kellogg ​បេសកជន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន​និង​រុស្ស៊ី បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អាមេរិក​យល់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ធានា​សន្តិសុខ​សម្រាប់​អ៊ុយក្រែន។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ដើម្បី​ពិភាក្សា​ជាមួយ​នឹង​មន្ត្រី​នៃ​ប្រទេស​នេះ។

លោក Kellogg បាន​ប្រាប់​អ្នក​យកព័ត៌មាន​នៅ​ក្នុង​ទីក្រុង​កៀវ​ថា លោក​មក​អ៊ុយក្រែន​ដើម្បី «ស្ដាប់» អំពី​ក្ដី​បារម្ភ​របស់​ថ្នាក់ដឹកនាំ​អ៊ុយក្រែន និង​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ដើម្បី​ប្រឹក្សា​យោបល់​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump។

លោក Kellogg បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ដោយ​ហេតុ​ថា​វា​ល្អ​សម្រាប់​តំបន់​និង​ពិភពលោក។

ការ​ពិភាក្សា​នេះ​បាន​ធ្វើឡើង​ចំពេល​ដែល​មាន​កិច្ច​ប្រឹងប្រែង​ការទូត​ជាច្រើន​ផ្ដោត​លើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ទទួល​ជួប​ពិភាក្សា​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៅ​អឺរ៉ុប​នៅ​ថ្ងៃ​ពុធ​នេះ​សម្រាប់​ការ​ពិភាក្សា​លើក​ទី​ពីរ​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​ការ​គាំទ្រ​របស់​អឺរ៉ុប​ចំពោះ​អ៊ុយក្រែន​ផងដែរ។

លោក Kellogg ក៏​បាន​ជួប​ពិភាក្សា​កាលពី​ដើម​សប្ដាហ៍​នេះ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​នៅ​អឺរ៉ុប​ផងដែរ ហើយ​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Marco Rubio បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក Rubio បាន​និយាយ​ថា ទាំង​អ៊ុយក្រែន​និង​រុស្ស៊ី​ត្រូវតែ​ធ្វើ​សម្បទាន​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ជំទាស់​ទៅ​នឹង​ការ​មិន​បញ្ជូល​លោក​នៅ​ក្នុង​ការ​ប្រជុំ​ដែល​នេះ​ជា​ជំហរ​មួយ​ដែល​លោក Trump បាន​រិះគន់៕

(ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AP, AFP, និង​Reuters)

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG